វា.យប្រហារជំរុំភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដេស សម្លា.ប់មនុស្ស៦នាក់
បង់ក្លាដេស ៖ មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់បានស្លា.ប់ ក្នុងការវា.យប្រហារជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ស្ថិតក្នុងប្រទេសបង់
បង់ក្លាដេស ៖ មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់បានស្លា.ប់ ក្នុងការវា.យប្រហារជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ស្ថិតក្នុងប្រទេសបង់
បង់ក្លាដេស ៖ មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់បានស្លា.ប់ ក្នុងការវា.យប្រហារជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ស្ថិតក្នុងប្រទេសបង់ក្លាដេសនៅថ្ងៃសុក្រនេះ។
ប៉ូលីសនិយាយថា ក្រុមប្រដាប់អាវុធបានវា.យប្រហារសាលាសាសនាមួយខ្នង មុនពេលទៀបភ្លឺ ស្ថិតក្នុងទីក្រុង Cox Bazar បណ្តាលឲ្យគ្រូ ៣នាក់ អ្នកស្ម័គ្រចិត្ត ២នាក់ និងសិស្សម្នាក់ស្លា.ប់បាត់បង់ជីវិត។
ស្នងការប៉ូលីសម្នាក់ឈ្មោះ Shihab Kaiser Khan បាននិយាយថា កំពុងមានប្រតិបត្តិការតាមចាប់ខ្លួនអ្នកប្រព្រឹត្តិ។ បុរសរ៉ូហ៊ីងយ៉ាម្នាក់ដែលមានអាវុ.ធ និងគ្រាប់រំសេវ ត្រូវបានចាប់ខ្លួន។
សូមបញ្ជាក់ថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង ១លានាក់បានរស់នៅជាក្រុមក្នុងជំរុំភៀសខ្លួន ស្ថិតនៅភាគខាងត្បូងប្រទេសបង់ក្លាដេស ដែលពួកគេភាគច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ានម៉ា ដើម្បីគេចពីការបង្ក្រាបយោធានៅក្នុងឆ្នាំ ២០០៧។
កាលពីខែមុន ខ្មាន់កាំភ្លើ.ង បានបា.ញ់សម្លា.ប់មេដឹកនាំមូស្លីរ៉ូហ៊ីងយ៉ាដ៏លេចធ្លោម្នាក់នៅក្នុងជំរំ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ