រឿងលួចចេកទាំងស្ទងៗ ៖ ឃាត់ខ្លួនមនុស្ស២នាក់
- កណ្តាល
ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាលួ.ច និងប្រើប្រាស់គ្រឿងញៀ.នយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាង បង្ក្រាប
ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាលួ.ច និងប្រើប្រាស់គ្រឿងញៀ.នយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាង បង្ក្រាប
ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាលួ.ច និងប្រើប្រាស់គ្រឿងញៀ.នយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាង បង្ក្រាបបាន ខណៈធ្វើសកម្មភាពលួ.ចចេកក្នុងចំការអស់ជាច្រើនស្ទង ។
ហេតុការណ៌ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចចំការចេករបស់ឈ្មោះ វង់ វន ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះជាម្ចាស់ចម្ការចេកឈ្មោះ វង់ វន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ស្រ៊ន ច័ន្ទរិទ្ធ ហៅ ជិះ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត និងម្នាក់ទៀតឈ្មោះ ហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀ.ន) ។ ជនសង្ស័យទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៌ លន ចន្ថារ អធិការរងស្រុកស្អាងបានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលចំការចេករបស់ខ្លួនស្រាប់តែបានឃើញផ្លែចេករបស់ខ្លួនត្រូវបានគេលួ.ចកា.ប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចំការចេកនោះ ។ ក្រោយមកជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់អោយជួយអន្តរាគមន៍ ។
លោកអធិការរងស្រុកបានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យ ។ លុះនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំងពីរធ្វើសកម្មភាពជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះចេញពីចំណុចកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍តាមនីតិវិធីតែម្ដង ៕
ចែករំលែកព័តមាននេះ