ម៉ាលីបរិហារថា បារាំងដកទ័ពចេញពីប្រទេសនេះទាំងកណ្ដាលទី
នាយករដ្ឋមន្ត្រីម៉ាលីលោក CHOGUEL KOKALLA MAIGA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅ អ.ស.ប បានចោទបារាំងថា
នាយករដ្ឋមន្ត្រីម៉ាលីលោក CHOGUEL KOKALLA MAIGA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅ អ.ស.ប បានចោទបារាំងថា
ប្រទេសម៉ាលី ៖ នាយករដ្ឋមន្ត្រីម៉ាលីលោក CHOGUEL KOKALLA MAIGA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅ អ.ស.ប បានចោទបារាំងថា បោះបង់ចោលខ្លួន ទាំងកណ្ដាទី ជាមួយការសម្រេចដកកងទ័ពខ្លួនចេញពីម៉ាលី ដោយលោកអះអាងថា បែបនេះទើបនាំឲ្យប្រទេសលោកងាកទៅរកដៃគូថ្មី គឺរុស្ស៊ី ដែលមានកងទាហាន របស់បណ្ដាក្រុមហ៊ុនឯកជន។
នៅលើវេទិកាមហាសន្និបាត អ.ស.ប លោក CHOGUEL KOKALLA MAIGA បានពន្យល់ថា សភាពការណ៍ថ្មីកើតឡើងដោយសារការបញ្ចប់ បេសកកម្មរបស់កងកម្លាំង BARKHANE បារាំង នាំឲ្យម៉ាលី នៅរងា ព្រោះតែការបោះបង់ចោលគ្នាទាំងកណ្ដាលទី។ ដូច្នេះយើងចាំបាច់ត្រូវរកផ្លូវ និងមធ្យោយនានា ដើម្បីអាចធានាដល់សន្តិសុខដោយស្វ័យភាពជាមួយដៃគូដទៃៗទៀត តែលោកមិនលើកចំឈ្មោះក្រុមហ៊ុនយោធារុស្ស៊ី WAGNER ឡើយ។
លោកបន្តថា នោះជាអ្វីដែលយើងត្រូវបំពេញភាពច្រឡោះប្រហោង នៅភាគខាងជើងម៉ាលីក្រោយការដកកងកម្លាំង BARKHANEចេញ ។ នាយករដ្ឋមន្ត្រីម៉ាលី បានបរិហារពីការខ្វះការស្រុះស្រួលគ្នារបស់បារាំង ហើយធ្វើការប្រកាសជាឯកតោភាគី ដោយពុំមានការសម្របសម្រួលគ្នាត្រីភាគី ជាមួយ អ.ស.ប និងរដ្ឋាភិបាលម៉ាលី។
មុននេះបន្តិច រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្ក័យឡាវរ៉ូវ អះអាងថា ម៉ាលី បានងាកទៅរកបណ្ដាក្រុមហ៊ុនឯកជនរុស្ស៊ី ដោយលោកថា បែបនោះគ្មានអីទាក់ទិននឹងរដ្ឋាភិបាលរុស្ស៊ីឡើយ។ បារាំង និងសហភាពអឺរ៉ុប មានការព្រួយបារម្ភ ចំពោះគោលគំនិតនបែបនេះរបស់ម៉ាលី ដែលងាកទៅពឹងរុស្ស៊ី ៕ ដកស្រង់ចេញវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ