ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ហុងស៊ុយ​ឆ្នាំ​ទាំង​៦​កំពុង​ឡើង​កូដ​កប់​ពពក

2 ឆ្នាំ មុន

សាស្ត្រា​ស្លឹករឹត​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ចន្ទ ទី​២៧​ដើម​ស​ប្តា​ហ៍​នេះ ទេវតា​ភ្នំ​មាស ភ្នំ​ប្រាក់ នាំ​លាភ នាំ​សំណាងល្អ ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង ។ ក្បួនតម្រា​បាន​ឲ្យ​ដឹង​ទៀត​ថា…

សាស្ត្រា​ស្លឹករឹត​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ចន្ទ ទី​២៧​ដើម​ស​ប្តា​ហ៍​នេះ ទេវតា​ភ្នំ​មាស ភ្នំ​ប្រាក់ នាំ​លាភ នាំ​សំណាងល្អ ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង ។ ក្បួនតម្រា​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​កើត​ឆ្នាំ ថោះ ម្សាញ់ មមី វក រោង កុរ លេខ​នាំ​ហេង​៣៦៩​លាភ និង​ទ្រព្យសម្បត្តិ​បាន​ធ្លាក់​មក​ដល់​លោក​អ្នក​ហើយ និង​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ទទួល​នូវ​មហាលាភ​សំណាង​នៅ​ដើម​ស​ប្តា​ហ៍​នេះ ព្រមទាំង​រាល់​ការ​ប៉ងប្រាថ្នា​ទាំងអស់​នឹង​បាន​សម្រេច​ជ័យ​លាភ​ភ្លាម​ៗ តម្រូវ​ឲ្យ​បួងសួង​បញ្ជូន​សារ​ចេញ​ភ្លាម​ៗ ។

យើងខ្ញុំ​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ឲ្យ​អស់លោក​អ្នក​ជួប​តែ​លាភ​សំណាង ហើយ​ប៉ងប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង និង​មាន​សុភមង្គល​ជា​រៀង​រហូត ។

ឆ្នាំថោះ (​ពង្សទេព្តា​ប្រុស ធាតុទឹក បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​លោក​អ្នក​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​សិរី​សួស្តី​គ្រប់​ប្រការ ។
ទន្សាយ​មាស សម្បុរ​ស​សុទ្ធ ធាតុទឹក​ក្នុង​ទន្លេមេគង្គ ជា​សត្វ​ទន្សាយ​ពាំ​កែវ មានបុណ្យ​វាសនា​ខ្ពស់ ។
សំណាង​ក្នុង​រឿង​ការងារ​: កិច្ច​ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន និង​ជួប​តែ​រឿង​ល្អ​ៗ មាន​មនុស្ស​ម្នា គោរព​ស្រលាញ់ និង​ជួយ​យកអាសា​ជា​ច្រើន ។
សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិន​ថា​ទី​ជិត​ឆ្ងាយ​តែង​ហុង​ផ្លែផ្កា និង ប្រមូល​ផល​ចំណេញ​វិល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ប្រសើរ​ណាស់ ។

ឆ្នាំម្សាញ់ (​ធាតុដី ពង្សមនុស្ស​ខ្ពង់ខ្ពស់ បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ លោក​អ្នក​ជួប​តែ​សំណាង មាន​អ្នក​នាំ​សម្បត្តិ​មក​ដល់​លំនៅ​ឋាន ។
ស្តេចពស់ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន ។
សំណាង​ក្នុង​រឿង​ការងារ​: មានការ​សហការ​ពី​អ្នក​ដទៃ និង​ហុច​ផ្លែផ្កា​មក​វិញ​គួរ​ជាទី​ពេញចិត្ត​បំផុត និង​ជួប​តែ​រឿង​ល្អ​ៗ មាន​មនុស្ស​ម្នា គោរព​ស្រលាញ់​ជា​ច្រើន ។
សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ លោក​អ្នក​កុំ​សោះអង្គើយ ត្រូវរ​វាសដៃ រ​វាសជើង បើ​មិន​ដូច្នោះ​ទេ លាភ​មាស​ដែល​នឹង​បម្រុង​ធ្លាក់​ដល់​ដៃ នឹង​ត្រូវ​បោល​ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ​ជាក់​ជា​ពុំខាន​ឡើយ ។
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ស្រស់ស្រាយ និង​មានការ​ចេះ​អត់ឱន​គ្នា​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំមមី (​ធាតុមាស ពង្សទេព្តា​ប្រុស បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
នៅ​ដើម​ស​ប្តា​ហ៍​នេះ​លោក​អ្នកមាន​សិរីសម្បត្តិ​ហូរ​ចូល​មក​ក្នុង​ជីវិត រុងរឿង​ដោយ​មាស​និង​ប្រាក់ ។
សេះស​មានសំណាង ធាតុមាស​ទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បានជា​ធំ
សំណាង​ក្នុង​រឿង​ការងារ​: លាភ មាស លាភ​ពេជ្រ នឹងរ​ត់ម​ករក​អ្នក​ជាក់​ជា​ពុំខាន​ឡើយ ។ ចំណែក​ការ​ប្រកបការងារ​អ្វីមួយ តែង​មាន​អ្នកផង​ទាំងពួង​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ជា​ប្រយោជន៍​យ៉ាងច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក ។
សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​មហាសាល ហើយ​ពិសេស​នោះ​បើ​មានការ​បើក​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ជួប​តែ​រឿង​ល្អ និង​មាន​សុភមង្គល​ណាស់ ។

ឆ្នាំវក (​ធាតុភ្លើង ពង្សទេព្តា​ស្រី បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
លាភ​សំណាង​របស់​លោក​អ្នក​ហូរ​ចូល​មក​ដល់​នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ហើយ ។
ពានរ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ​ប្រពៃ និង​ជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ច្រើន
សំណាង​ក្នុង​រឿង​ការងារ​: មាន​លាភ​ធំ​បំផុត ព្រមទាំង​ជួប​នូវ​រឿង​ល្អជា​ច្រើន​នៅ​ក្នុង​ជីវិត ។ ចំណែក​ការ​ប្រកបការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ហុច​ផ្លែផ្កា​មក​វិញ​គួរ​ជាទី​ពេញចិត្ត ។
សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​វិញ បើ​ចង់​បោះទុន​តូច​ធំ គឺ​ពិតជា​មិន​ខុស​បំណង​ឡើយ ពោល​គឺ​លាភ សំណាងល្អ​ៗ​រត់​មក​រក​អ្នកជា​និច្ច ។
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ផ្អែម​ល្អែ​ម និង​មាន​សុភមង្គល ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់​។

ឆ្នាំរោង (​ធាតុដែក ពង្សយក្ស​ប្រុស បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​លោក​អ្នក​ត្រូវ​ទេវតា​ភ្នំ​មាស​ភ្នំ​ប្រាក់​ប្រទាន​សម្បត្តិ​មហាសេដ្ឋី ។
នាគរាជ​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូល​ចិត្ត​រៀនចំណេះ​វិជ្ជា​ល្អ​ណាស់
សំណាង​ក្នុង​រឿង​ការងារ​: កិច្ច​ការងារ មានជោគ​សិរិ ហើយ​ទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មក​វិញ គួរ​ជាទី​ពេញចិត្ត ។
សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយនឹង​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូច​ធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ​ថា គាប់ប្រសើរ​ល្អ​ណាស់ ។
សំណាង​ក្នុង​រឿង​ស្នេហា​: បើ​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ស្វែងរក​គូជីវិត ។

ឆ្នាំកុរ (​ធាតុទឹក ពង្សមនុស្ស​ស្រី បារមី​ទេវតា​តាម​ថែរក្សា រាសី​ខ្ពស់ត្រដែត​)
មហាលាភ​មហា​សំណាង​មក​ដល់​ជីវិត​អ្នក​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ហើយ ។
ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ និង​មានទ្រព្យ​សម្បត្តិ​ច្រើន
សំណាង​ក្នុង​រឿង​ការងារ​: លាភ មាស លាភ​ពេជ្រ នឹងរ​ត់ម​ករក​អ្នក​ជាក់​ជា​ពុំខាន​ឡើយ ។ ចំណែក​ការ​ប្រកបការងារ​អ្វីមួយ​តែង​មាន​អ្នកផង​ទាំងពួង​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ជា​ប្រយោជន៍​យ៉ាងច្រើន មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​ដែរ ។
សំណាង​ក្នុង​រឿង​ប្រាក់​កា​សក់​: សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​កប់​ក្តោង ហើយ​ពិសេស​នោះ​បើ​មានការ​បើក​របរ​ថ្មី​ៗ​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់ ។
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​តែ​ស្នាមញញឹម​រកគ្នា និង​មាន​សុភមង្គល​ក្នុង​ជីវិត​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ