រាជធានីភ្នំពេញ ៖ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីអនុរក្សពន្ធនាគារ(មណ្ឌលអប់រំកែប្រែម២) ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.រំលោ.ភលើទំនុកចិត្ត។
ជនសង្ស័យខាងលើមានឈ្មោះ ញឹម ប៉ែន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្ត្រីអនុរក្សពន្ធនាគារ (ម២) មានទីលំនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនោះតំណាងអយ្យការបានបើកការស៊ើបសួរ រួចបានចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទ (រំលោ.ភលើទំនុកចិត្ត) ដែលប្រព្រឹត្តនៅចំណុចផ្លូវ៦០ម៉ែត ស្ថិតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដែលបទល្មើសនេះ មានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ និងសាលក្រមព្រហ្មទណ្ឌមុនអង្គសេចក្ដីលេខ ១៤១ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនឈ្មោះ ញឹម ប៉ែន ដាក់ពន្ធនាគារ (ម១) ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះលើអង្គសេចក្តី ពីបទ.រំលោភលើទំនុកចិត្ត នោះ ។
បើតាមអ្នកតាមដានព័ត៌មានតុលាការបានសង្កេតឃើញថា មិនគួរមន្ត្រីបម្រើការងារនៅពន្ធនាគារ ហើយបែរជាពាក់ព័ន្ធប្រព្រឹត្តបទល្មើស បណ្តាលឲ្យធ្លាក់ខ្លួនចូលដេកពន្ធនាគារនោះទេ ៕
ចែករំលែកព័តមាននេះ