រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកក្បែរខាងធាក់ទ្វារទម្លាយ និងនាំគ្នាចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពចាក់សោបន្ទប់ជួល ហើយយកកាំបិតប៉័ងតោគំរាមក្មួយស្រីសាច់ថ្លៃប៉ុនប៉ងចាប់រំលោ.ភតែមិនបានសម្រេច ។
ការប៉ុនប៉ងរំលោ.ភមានសា្ថនទម្ងន់ទោសនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញានេះ នៅចំណុចផ្ទះជួល សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យខាងលើ ឈ្មោះ យឿន ជា អាយុ៣៩ឆាំ្ន ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាមនុស្សញៀនថ្នាំ ។ ចំណែកនារីរងគ្រោះត្រូវជាក្មួយសាច់ថ្លៃ អាយុ១៦ឆាំ្ន ។
តាមនគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រី ត្រូវជាក្មួយសាច់ថ្លៃកំពុងតែដេកនៅបន្ទប់ឡាវតឿ ខណៈនោះ បុរសត្រូវជាពូក៏បានចូលទៅក្នុងផ្ទះជួលចាក់សោរផ្ទះ ហើយបានយកកាំបិតប៉័ងតោ និងទូណឺវីសគំរាមអោយនៅស្ងៀមហើយធ្វើសកម្មភាពចាប់ហែកខោអាវប៉ុងចាប់រំលោ.ភ ។
តាមព័ត៌មានបានអោយដឹងទៀតថា នៅក្នុងកម្មភាពមានការប្រតាយប្រតបគ្នាហើយ ក្មេងស្រីរងគ្រោះក៏បានស្រែកផ្អើលអ្នកក្បែរខាងនាំគ្នាធាក់ទ្វារទម្លាយចូលទៅចាប់ខ្លួន ។ នៅក្នុងសកម្មភាពនោះពុំបានសម្រេចទេ ។
បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចដកហូតបានកាំបិតប៉័ងតោ និងទូណឺវីស១ផងដែរ ។ ជនសង្ស័យខាងលើត្រូវបានអ្នកភូមិ និងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ