ត្រៀមធ្វើមណ្ឌលចត្តាឡីស័កនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិ«ព្រែកចាក»
- កំពត
ខេត្តកំពត ៖ លោកសរ សុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដី រួមទាំងអាជ្ញាធរខេត្តកំពត មានលោកអ៊ឹង ឆាយ អភិបាលរងខេត្ត អមដំណើរលោកអូន ខន…
ខេត្តកំពត ៖ លោកសរ សុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដី រួមទាំងអាជ្ញាធរខេត្តកំពត មានលោកអ៊ឹង ឆាយ អភិបាលរងខេត្ត អមដំណើរលោកអូន ខន…
ខេត្តកំពត ៖ លោកសរ សុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដី រួមទាំងអាជ្ញាធរខេត្តកំពត មានលោកអ៊ឹង ឆាយ អភិបាលរងខេត្ត អមដំណើរលោកអូន ខន អភិបាលស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី២៦ សីហា បានចុះមកពីនិត្យទីតាំងត្រៀមធ្វើមណ្ឌល
ចត្តាឡីស័កអ្នកជងឺកូវីដ19 នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំប្ញស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។
លោកអូន ខន អភិបាលស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថា អាជ្ញាធរខេត្តកំពត រួមទាំងលោកសរសុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានចុះមកពិនិត្យមើលទីតាំងត្រៀមធ្វើកន្លែងមណ្ឌលចត្តាឡីស័ក នៅជាប់និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។លោកអូន ខន និយាយថា ការយកទីតាំងសម្រាប់ចត្តាឡីស័កនៅជិតច្រកទ្វារនេះ ទុកគ្រាន់ពលរដ្ឋខ្មែរយើងត្រឡប់មកពីប្រទេសជិតខាង អាជ្ញាធរយើងបានឃាត់គាត់អោយឈប់សម្រាកនៅទីនេះសិនរយៈពេល14ថ្ងៃ ។
លោកអូន ខន អភិបាលស្រុកនិយាយថា មកដល់និងពេលនេះ មិនទាន់មានពលរដ្ឋខ្មែរយើងឆ្លងកាត់ព្រំដែននៅឡើយទេ នេះគ្រាន់តែត្រៀមមើលទីតាំងតែប៉ុណ្ណោះ ។ លោកសរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី និងជាក្រុមការងារថ្នាក់ជាតិមានប្រសាសន៍ថា នេះជាគោលការរបស់សម្ដេចតេជោហ៊ុន សែន ឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានការយកចិត្តទុកដាក់បំផុតទីតាំងតាមច្រកទ្វារផ្សេងៗត្រូវត្រៀមធ្វើជាកន្លែងមណ្ឌលចត្តាឡីស័កជូនដល់បងប្អូនប្រជាពលរដ្ឋយើង ។
លោកសរ សុវណ្ណ មានប្រសាសន៍ថា ជំងឺដ៏កាចសាហាវនេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ននិងទប់ស្កាត់អោយខាងតែបានដូចសម្ដេចមានប្រសាសន៍រួចហើយត្រូវទន្ទិចអោយចាំទាំងអស់គ្នា គឺបីកុំនិងបីការពារ ។
ចែករំលែកព័តមាននេះ