ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុសDeltaឆ្លងលឿនតាមរយៈទឹកមាត់ តែមិនឆ្លងតាមខ្យល់នោះទេ ខណៈអ្នកស្លា.ប់បន្តបន្ទាប់មិនដឹងខ្លួនឆ្លងជំងឺនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វីរុស​ដែល​តា​«Delta»​ដែល​បាន​បំប្លែង​ចេញពី​វីរុស​កូ​វី​ដ​១៩ មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​បាន​កំពុង​វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​លើស​កល​នោះ ឆ្លង​មាន​ភាព​លឿន​តាម​រយៈ​ទឹកមាត់ ប៉ុន្តែ​មិន​ឆ្លង​តាម​រយៈ​ខ្យល់​នោះ​ទេ ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ វីរុស​ដែល​តា​«Delta»​ដែល​បាន​បំប្លែង​ចេញពី​វីរុស​កូ​វី​ដ​១៩ មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​បាន​កំពុង​វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​លើស​កល​នោះ ឆ្លង​មាន​ភាព​លឿន​តាម​រយៈ​ទឹកមាត់ ប៉ុន្តែ​មិន​ឆ្លង​តាម​រយៈ​ខ្យល់​នោះ​ទេ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា​នេះ បាន​ចេញ​មក​ពន្យល់​លម្អិត​ជា​ថ្មី​ម្ដងទៀត​អំពី​របៀប​នាំ​ឲ្យ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពិសេស​ប្រភេទ​បំប្លែង​ថ្មី Delta ។ វីរុស​កូ​វី​ដ​១៩ ទាំងអស់ គឺ​ឆ្លង​តាម​ដំណក់​ទឹកមាត់​ដែល​ខ្ទាត​ចេញពី​មាត់​អ្នក​ដែល​ផ្ទុក​វីរុស​នេះ ។ ឮ

លោក​ជំទាវ បាន​អះអាង​ថា ដំណក់​ទឹកមាត់​តូច​ៗ ដែល​បាន​ធ្លាក់​ចេញពី​មាត់​នោះ អាច​ខ្ទាត​ពី​មនុស្ស​ចម្ងាយ​ប្រមាណ​១​ម៉ែត្រ នឹង​មាន​ប្រសិទ្ធភាព​អាច​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​បាន​យ៉ាង​លឿន ពិសេស​ពពួក​បំប្លែង​ថ្មី Delta ។ ដូច្នេះ​ហើយ​បានជា​គេ​តម្រូវ​ឲ្យ​មាន ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ ។

ដោយឡែក សម្រាប់​ពពួក​បំប្លែង​ខ្លួន​ថ្មី Delta ដែល​កំពុង​តែ​គំរាមកំហែង ហើយ​មានការ​ចែកចាយ​ថា អាច​ឆ្លង​តាម​រយៈ​ខ្យល់​ទៀត​នោះ ត្រូវ​បាន​លោក​ជំទាវ ឱ វណ្ណ​ឌី​ន ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចែកចាយ​នេះ ព្រោះ​វីរុស​កូ​វី​ដ​១៩ ប្រភេទ Delta មិន​អាច​ឆ្លង​តាម​ខ្យល់​បាន​នោះ​ទេ ។

មន្ដ្រី​ជំនាញ​សុខាភិបាល​រូប​នេះ​បាន​ពន្យល់​ទៀត​ថា ដំណក់​ទឹកមាត់​ដែល​មាន​សភាព​ធំ​ៗ​នឹង​ធ្លាក់​ចុះ​ទៅ​ក្រោម​ភ្លាម​ៗ​នៅ​ពេល​ខ្ទាត​ចេញពី​មាត់ ប៉ុន្ដែ​សម្រាប់​ដំណក់​តូច​ៗ ដែល​យើង​មើល​មិនឃើញ វា​អាច​នៅ​ក្នុង​លំហ​មួយ​រយៈពេល មិនមែន​នៅ​ក្នុង​ខ្យល់​នោះ​ទេ ។ ហេតុនេះ​ហើយ​ទើប មានការ​ណែនាំ​ឲ្យ​បើក​ឲ្យ​មាន​ខ្យល់​ចេញចូល ពីព្រោះ​បើ​នៅ​ទីតាំង​មួយ​បិទ​ជិត​វីរុស​កូ​វី​ដ​១៩ នឹង​វិលវល់​ក្នុង​ទីតាំង​បិទ​ជិត ដែល​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​។

លោក​ជំទាវ​គូសបញ្ជាក់​ថា​៖«​វីរុស​ដែល​តា​នេះ​មិន​នៅ​ស្ងៀម​ទេ គឺ​មានការ​ឆ្លង​ជា​បន្តបន្ទាប់ ហើយ​ការ​ច​ម្ង​ង​នេះ​មាន​លក្ខ​ខណៈ​លឿន​មែនទែន ។ អ្វី​ដែល​សំខាន់​នោះ គឺ​វីរុស​កូ​វី​ដ​១៩ មិន​មាន​អ្វី​ខុស​គ្នា​នោះ​ទេ ទោះបីជា​វា​មានការ​បំប្លែង​បែប​ណា​ក៏​ដោយ ទោះបីជា​អាល់​ហ្វា ក៏​ដោយ ប៉ែ​ត​តា ក៏​ដោយ ដែល​តា​ក៏​ដោយ​…​គឺ​ការ​ចម្លង​របស់​វា​ស្ថិត​ក្នុង​របៀប​តែ​មួយ ។ មាន​ន័យ​ថា​ការ ឆ្លង​គឺ​តាម​រយៈ​ទឹកមាត់​តូច​ៗ​ចំពោះ​បុគ្គល​ដែល​ផ្ទុក​ពេល​និយាយ គឺ​ទឹកមាត់​តូច​ៗ​នឹង​ចេញ​មក អី​ញ្ចឹ​ង​បាន​គេ​ឲ្យ​ពាក់​ម៉ាស់ និង​នៅ​គម្លាត​ពី​១​ម៉ែត្រ​កន្លះ​ឡើង​»​។

លោក​ជំទាវ​លើក​ឡើង​ថា មូលហេតុ​ដែល​គេ​ឲ្យ​បើក​បន្ទប់​ឲ្យ​មាន​ខ្យល់​ចេញចូល​នោះ ដោយសារ​តែបើ​សិន​មាន​បុគ្គល​ណាមួយ​មាន​ផ្ទុកមេរោគ​កូ​វី​ដហើយ​គាត់​និយាយ​នោះ​មេរោគ​នោះ​មិន​ទៅ​ណា​ទេ បើ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​នោះ​នឹង​ស្រូប​ធ្វើ​ឲ្យ​ឆ្លង ។ ម្យ៉ាងទៀត​ចំពោះ​ដំណក់ទឹក​មាត់ធំ​ដែល​ធ្លាក់​ក្នុង​បន្ទប់​ហើយ​យើង​ទៅ​ប៉ះ​នោះ​នឹង​ឆ្លង​មេរោគ​នោះ​ជា​មិន​ខាន ។

លោក​ជំទាវ​ថា ៖«​ការ​ចម្លង​វីរុស​នេះ គឺ​វា​ឆ្លង​តាម​ផ្លូវដង្ហើម វា​លុក​ផ្លូវដង្ហើម​តែ​ម្តង ។ ដែល​តា គឺ​សាហាវ​ដោយសារ​នៅ​ពេល​វា​ឆ្លង​ចូល​ទៅ គឺ​អ្នក​វិ​ទ្យ​សាស្ត្រ​ថា​កំហាប់ គឺ​ខាប់​ជា​វីរុស​ផ្សេង ។ នៅ​ពេល​វា​ចូល​ទៅ​ក្នុង​ច្រមុះ​វា​នៅ​កក​នៅ​គល់​ច្រមុះ ដូច្នេះ​គេ​ធ្វើតេស្ត​គឺ​គេ​លួ​ក​ក្នុង​ច្រមុះ ជ្រៅ​បាន​យក​កំ​ខាក​បាន​»​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​អះអាង​ថា វីរុស​កូ​វី​ដ​១៩​នេះ បាន​វាយលុក​ខ្លាំង​ជាងគេ គឺ​សួត​តែ​ម្តង ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដកដង្ហើម ។ នៅ​ពេល​វីរុស​កូ​វី​ដ​ចូល​ក្នុង​ច្រមុះ​នឹង​ធ្វើ​ឲ្យ ទឹករំអិល ក្នុង សេរី​រា​ង្គ​ទៅ​ជា​ស្អិត​ហើយ​ខាប់ ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​ងាយ​នឹង​ស្លា​.​ប់ ។ បើ​តាម​លោក​ជំទាវ​បាន​លើក​ឡើង​ថា អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​ជា​បន្តបន្ទាប់​មកនេះ​ខ្លះ​មិនដឹង​ខ្លួន​កើត​ជំងឺ​កូ​វី​ដ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ