ភាគហ៊ុនអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ដោយសារការប្រែប្រួលនៃជំងឺរាតត្បាត covid ថ្មី (Delta coronavirus) បានរីករាលដាលក្នុងតំបន់ ហើយអាជ្ញាធរចិន បានក្រើនរំឮកផងដែរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដែលនេះទំនងជាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ័យទ័រ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ បានបន្តថា ពាណិជ្ជកម្មនៅអាស៊ី កំពុងប្រឈមមុខ នឹងការចុះខ្សោយពី Wall Street បន្ទាប់ពីវិនិយោគិន បានពិចារណាពីផលប៉ះពាល់ នៃសេដ្ឋកិច្ចពិភពលោក ដោយសារមានកំណើនករណីជំងឺរាតត្បាត covid ថ្មីកាន់តែច្រើន ។
នៅក្នុងប្រទេសអាស៊ី ភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានបង្ហាញថា ប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ចុះ ០.៤០% ក្នុងការជួញដូរដំបូង ។ ដោយឡែក Nikkei (.N225) របស់ជប៉ុនបានធ្លាក់ចុះ ០.៨៥% នៅក្នុងពាណិជ្ជកម្មដំបូងដូចគ្នា ។ សន្ទស្សន៍បន្ទះឈីបពណ៌ខៀវរបស់ចិន (China’s blue chip index) ធ្លាក់ចុះ ០.៨០% ខណៈសន្ទស្សន៍ Hang Seng របស់ហុងកុងបានធ្លាក់ចុះ ០.៨៣% ។
ចំណែកប្រទេសអូស្ត្រាលី ឯណោះវិញ សន្ទស្សន៍គោល S & P/ASX200 (.AXJO) ធ្លាក់ចុះ ០.២៥% ដោយបានឈានដល់កំណត់ត្រាមួយ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមហ៊ុន Square Inc (SQ.N) បានប្រកាសពីការផ្តល់ជូនតម្លៃ ២៩ ពាន់លានដុល្លារ ប៉ុណ្ណោះសម្រាប់ក្រុមហ៊ុនណាដែលចង់ទិញឥឡូវនេះ ហើយអាចបង់ប្រាក់ក្រោយ Afterpay Ltd (APT) បាន ។ សម្រាប់ធនាគារបម្រុងអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងមិនផ្លាស់ប្តូរអត្រាការប្រាក់ ០,១០% នោះទេ ប៉ុន្តែបញ្ច្រាសមកវិញ នូវការសម្រេចកាត់បន្ថយមូលបត្របំណុលនៅខែកក្កដា ដោយសារតែនៅទីក្រុងស៊ីដនី និងប្រីសបែន ត្រូវបានបិទទ្វា ព្រោះ ដែលតា វាយលុកខ្លាំងពេក ។
មិនខុសគ្នាប៉ុន្មានទេ ប្រទេសចិន វិញមានការរីករាលដាលយ៉ាងខ្លាំងនៃមេរោគបំលែងថ្មី ដែលតា ពីតំបន់ឆ្នេរដីគោកទៅកាន់ទីក្រុងដីគោក ដែលជំរុញឱ្យអាជ្ញាធរអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងការរីករាលដាល នៃជំងឺរាតត្បាតនេះ ដើម្បីគ្រប់គ្រង និងបញ្ចៀសការផ្ទុះឡើងនៃជំងឺនេះ ។
ថ្វីត្បិតតែវិស័យបច្ចេកវិទ្យារបស់ចិន កំពុងមានបញ្ហាក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Li Auto បានបើកដំណើរការ ចុះបញ្ជីជាលើកទីពីររបស់ខ្លួន នៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ដែលនឹប្រើប្រាស់ទឹកប្រាក់រហូតដល់ ១,៩ ពាន់លានដុល្លារ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន ។
សម្រាប់ពាណិជ្ជកម្មប្រេងរបស់សហរដ្ឋអាមេរិក វិញ ក៏បានធ្លាក់ចុះផងដែរ នៅចន្លោះ ៣.៣% និង ៣.៦% ដែលក្រុមអ្នកវិភាគរបស់ធនាគារ Commonwealth បាននិយាយថា ដោយសារមានការរាតត្បាតខ្លាំងពី ដែលតា ទើបធ្វើឱ្យតម្រូវការប្រេងមានការធ្លាក់ចុះផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រេងបានចាប់ផ្តើមឡើងថ្លៃបន្តិច ក្នុងកំឡុងពេលពាណិជ្ជកម្មអាស៊ីចាប់ផ្តើមដំបូងឡើងវិញ ។ ប្រេងឆៅរបស់អាមេរិកឡើងថ្លៃ ០,៣១% ស្មើនឹង ៧១,៤៦ ដុល្លារក្នុងមួយធុង ។ ប្រេងឆៅប្រភេទ Brent មាន ០,៣២% ឡើងដល់ ៧៣,១៥ ដុល្លារក្នុងមួយធុង ចំណែកមាសវិញបានធ្លាក់ចុះបន្តិច ។ មាសអុជ (Spot gold) ត្រូវបានធ្លាក់ចុះ ០,១% និងមានតម្លៃ ១៨១២.៤៣៥២ ដុល្លារអាមេរិក ក្នុងមួយអោន ៕
ចែករំលែកព័តមាននេះ