រាជធានីភ្នំពេញ ៖ បុគ្គលិកផ្សារទំនើបឡាក់គី នៅជ្រោយចង្វារត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តយកសំណាករកឃើញអ្នកវិជ្ជមានមេរោគបប្លែងដែលតាចំនួនម្នាក់ ក្នុងចំណោមអ្នកយកសំណាកចំនួន៣៣នាក់ ។
ផ្សារទំនើបឡាក់គី (Lucky supermarket) ស្ថិតនៅរង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារចុះទៅបិទខ្ទប់ កាលពីវេលាថ្ងៃត្រង់ទី០២ ខែសីហានេះ ហើយក្រុមគ្រូពេទ្យចុះយកសំណាកបន្តបន្ទាប់ រកឃើញអ្នកវិជ្ជមានវីរុសដែលតា លើភ្ញៀវម្នាក់ដែលចូលទិញទំនិញកន្លងមក ។
តាមព័ត៌មានអោយដឹងថា នៅវេលារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានបុរសម្នាក់បានចូលផ្សារខាងលើនេះ រកឃើញវិជ្ជមានហើយ នៅថ្ងៃទី០២ ខែសីហានេះ ត្រូវបានក្រុមគ្រូពេទ្យរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះបិទខ្ទប់ផ្សារនេះ ដើម្បីយកសំណាកអ្នកពាក់ព័ន្ធ និងណែនាំអោយធ្វើចត្តាឡីស័ក ។
តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណជាង២រសៀលទើបក្រុមគ្រូពេទ្យបានចុះទៅយកសំណាកអស់រយៈពេលជាង១ម៉ោង ជាលទ្ធផលរកឃើញ១នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន៣៣នាក់ ក្នុងនោះបុគ្គលិកផ្សារចំនួន២៨នាក់ និងសន្តិសុខ៥នាក់ ។
តាមព័ត៌មានអោយដឹងថា បុគ្គលិកម្នាក់ត្រូវបានក្រុមគ្រូពេទ្យរងចាំរថយន្តមកយកទៅព្យបាល ៕
ចែករំលែកព័តមាននេះ