ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីសុខាភិបាល ៖ កូវីដ១៩បំប្លែងថ្មី Deltaកំពុងវាយលុកសហគមន៍កម្ពុជាយើងហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្តែង​ក្តី​បារម្ភ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta បាន​កំពុង​វាយលុក​ក្នុង​សហគមន៍​កម្ពុជា​យើង​ហើយ ។ ការ​បង្ហាញ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​នេះ ខណៈ​កម្ពុជា​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី លើ​ពលរដ្ឋ​ក្នុង​សហគមន៍…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្តែង​ក្តី​បារម្ភ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta បាន​កំពុង​វាយលុក​ក្នុង​សហគមន៍​កម្ពុជា​យើង​ហើយ ។

ការ​បង្ហាញ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​នេះ ខណៈ​កម្ពុជា​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី លើ​ពលរដ្ឋ​ក្នុង​សហគមន៍ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ពិសេស​នោះ​ពលករ​មក​ពី​ប្រទេស​ថៃ ។

ជាង​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​នេះ នៅ​រាជធានី​ភ្នំពេញ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ ។

ឯកឧត្ដម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​«​វីរុស Delta កំពុង​រាតត្បាត​ក្នុង​សហគមន៍​យើង​ហើយ​» ។
ឯកឧត្តម​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣១ មីនា ដល់​ថ្ងៃ​ទី​១ សីហា កម្ពុជា​រក​ឃើញ Delta សរុប​២២៣​ករណី (​ភ្នំពេញ ៥​ករណី​) ។

សូម​ជម្រាប​ថា វីរុស​កូ​វី​ដ​១៩​ថ្មី​បំប្លែង​ថ្មី​នេះ​មាន​តួនាទី​ឆ្លង​លឿន​ជាង​វីរុស​កូ​វី​ដ​លើ​មុន​ទៀត ។ ជាង​នេះ​មាន​ហាន​និ​ភ័យ​ខ្អ​ស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ពេល​កន្លង​មកនេះ បាន​ដាក់​បញ្ជា​ឲ្យ​អភិបាលខេត្ត​ទាំងអស់​ធ្វើការ​ទប់​ឲ្យ​ជាប់​ចំពោះ​ករណី​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ដោយ​ទុក​ឲ្យ​ពួក​គាត់​នៅ​មួយ​កន្លែង​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ទើប​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ