ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីកាន់កាំបិតប៉័ងតោ គំរាមអារ.កសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉ូលិស បាន​ឃាត់ខ្លួនជនសង្ស័យ ជាប្តី ដែលកាន់កាំបិតប៉័ងតោ គំរាមអារកសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ ដែលឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច…

បន្ទាយមានជ័យ៖ ប៉ូលិស បាន​ឃាត់ខ្លួនជនសង្ស័យ ជាប្តី ដែលកាន់កាំបិតប៉័ងតោ គំរាមអារកសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ ដែលឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅភូមិកសិណ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ថា ជនសង្ស័យ មានឈ្មោះ សឿន ច័ន្ទវិឈុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ​កើតហេតុខាងលើ។

មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលឃាត់ខ្លួន គឺឈ្មោះ សឿន ច័ន្ទវិឈុន ស្រវឹងស្រា មកពីណាមិនដឹង បានជិះម៉ូតូ ដោយកាន់កាំបិតប៉័ងតោ មកដល់ផ្ទះ ស្រាប់តែស្រែឡូឡា ហើយប្រពន្ធតមាត់ខ្លះ បានទៅ​បោចសក់ ដែលកំពុងដេក​លើអង្រឹង ហើយយកកាំបិត ជ្រល​ និង​គំរាមអារ.ក សម្លា.ប់​ប្រពន្ធ ឲ្យស្លាប់​ចោលកូន។

មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលឃើញសាច់ញាតិ​ជិតខាង ស្ទុះទៅចាប់ និងវ៉ៃខ្លះ បណ្តាលរបួសក្បាល ហើយ​ប្រគល់ជូនកម្លាំងនគរបាលស្រុកថ្មពួក ព្រោះរឿងភ្លើង​ប្រច័ណ្ឌ ដែលប្រើហឹង្សា​លើគ្រួសារ ត្រូវបានមន្ត្រីជំនាញ​ កសាង​សំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត ចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ