លោក ប្រាយុទ្ធ រំពឹងថា វិបត្តិកូវីដរបស់ថៃ នឹងធូរស្រាលនៅ៤-៦សប្តាហ៍ទៀត
ថៃ ៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា សង្ឃឹមថាស្ថានភាពកូវីដ១៩ របស់ថៃ នឹងធូរស្រាលនៅរយៈពេល ៤-៦ សប្តាហ៍ខាង
ថៃ ៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា សង្ឃឹមថាស្ថានភាពកូវីដ១៩ របស់ថៃ នឹងធូរស្រាលនៅរយៈពេល ៤-៦ សប្តាហ៍ខាង
ថៃ ៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា សង្ឃឹមថាស្ថានភាពកូវីដ១៩ របស់ថៃ នឹងធូរស្រាលនៅរយៈពេល ៤-៦ សប្តាហ៍ខាងមុខ។ ស្របពេលមានការព្រួយបារម្ភជាសាធារណៈ ជុំវិញការកើនឡើងករណីឆ្លង និងស្លា.ប់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានបាងកកប៉ុស្ដិ៍ នៅថ្ងៃនេះ។
ប្រភពដដែលបានស្រង់សម្តីលោក ប្រាយុទ្ធ ដែលនិយាយក្នុងកិច្ចប្រជុំប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃទី២៨ ខែកក្កដា ថា «ខ្ញុំសង្ឃឹមថាស្ថានការណ៍នឹងប្រសើរឡើងនៅរយៈពេល ៤-៦ សប្តាហ៍ទៀត។ ដោយផ្អែកលើភស្តុតាងវេជ្ជសាស្ត្រនាបច្ចុប្បន្ន។ ប៉ុន្តែខ្ញុំមានការព្រួយបារម្ភអំពីការប្រើប្រាស់ជាសាធារណៈនូវឧបករណ៍ធ្វើតេស្តសំណាក់។ ដោយខ្ញុំមិនច្បាស់ថា តើពួកគេដឹងពីរបៀបប្រើវាឱ្យបានត្រឹមត្រូវដែរឬទេ?»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បានឱ្យដឹងថា កិច្ចប្រជុំបន្ទាន់ដែលកើតឡើងដោយមានការចូលរួមពីអភិបាលខេត្តទាំង១២ ដែលស្ថិតក្នុងតំបន់ខ្មៅ និងក្រហមនោះ គឺដោយសារនាយករដ្ឋមន្ត្រីថៃ ចង់ស្វែងយល់កាន់តែច្បាស់អំពីបច្ចុប្បន្នភាពនៃរបៀបដែលអភិបាលនីមួយៗគ្រប់គ្រងស្ថានភាពកូវីដ១៩។ ដើម្បីក្លាយជាកូនសោដ៏សំខាន់ សម្រាប់រដ្ឋាភិបាលអាចឈានទៅរកដោះស្រាយបញ្ហាទាំងអស់នោះ។
ជាមួយគ្នានោះ លោក Anucha បានបន្ថែមថា លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងសុខាភិបាលធ្វើការកែសម្រួលគោលនយោបាយខ្លួន ដើម្បីព្យាបាលអ្នកជំងឺកូវីដ នៅតាមផ្ទះ។ ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងថ្នាំពេទ្យ ក៏ដូចជាធុងអុកស៊ីសែន ជាពិសេសវ៉ាក់សាំងបង្ការកូវីដ១៩ នៅតែត្រូវចែកចាយដល់បណ្តាខេត្តនានាតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ត្រង់ចំនុចនេះ លោក Anucha បានផ្តល់ការធានាថា ចាប់ពីខែក្រោយទៅ តំរូវការវ៉ាក់សាំងជាមធ្យមចំនួន១០លានដូស នឹងត្រូវបានផ្តល់ជូនក្នុងមួយខែ។ ហើយជាមធ្យមត្រូវប្រើ១លានដូស ក្នុងមួយថ្ងៃ។ វ៉ាក់សាំងនឹងត្រូវបានចែកចាយទៅដល់គ្រប់តំបន់គោលដៅកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA)៕
ចែករំលែកព័តមាននេះ