រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១០០ កេសជូនដល់មន្ទីរពេទ្យបង្អែកអង្គស្នួលក្នុងខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។
សម្រាប់ផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងខែកក្កដានេះ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជាចំនួន ១៧០០ កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៧ រួចរាល់ហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣ បន្ថែមទៀត រួមមាន មន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មណ្ឌលសុខភាព ពញាពន់ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នាពេលឆាប់ៗខាងមុខនេះ៕ ដោយសហការ
ចែករំលែកព័តមាននេះ