ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេជ្ជបណ្ឌិត​ជំនាញ​ចក្ខុវិញ្ញាណ​ពីប្រទេស​សិង្ហ​បុរី ណែនាំ​ឱ្យ​តាមដាន និង​ព្យាបាល​ភ្នែក​របស់អ្នក​ឱ្យទាន់​ពេលវេលា ចៀសវាង​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ភ្នែក ជា​សរីរាង្គ​ចក្ខុវិញ្ញាណ ឬ​ជា​សរីរាង្គ​នៃ​គំហើញ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ៗ​មើលឃើញ​នូវ​អ្វី​ៗ​ជុំវិញ​ខ្លួន ក៏​ដូច​ជា​ពិភពលោក​ដ៏​ស្រស់​ត្រ​កាស ប៉ុន្ដែប្រសិនបើ​អ្នកមាន​បញ្ហា​ភ្នែក នោះ​គុណភាព​ជីវិត​របស់​អ្នក​ក៏​បាត់បង់​នៅ​មួយ​ចំណែក​ដែរ​ ។…

រាជធានី​ភ្នំពេញ ៖ ភ្នែក ជា​សរីរាង្គ​ចក្ខុវិញ្ញាណ ឬ​ជា​សរីរាង្គ​នៃ​គំហើញ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ៗ​មើលឃើញ​នូវ​អ្វី​ៗ​ជុំវិញ​ខ្លួន ក៏​ដូច​ជា​ពិភពលោក​ដ៏​ស្រស់​ត្រ​កាស ប៉ុន្ដែប្រសិនបើ​អ្នកមាន​បញ្ហា​ភ្នែក នោះ​គុណភាព​ជីវិត​របស់​អ្នក​ក៏​បាត់បង់​នៅ​មួយ​ចំណែក​ដែរ​ ។ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ចក្ខុវិញ្ញាណ​មក​ពី​មន្ទីរពេទ្យ​សិង្ហ​បុរី Mount Elizabeth បាន​បញ្ជាក់​ថា ការ​ថែ​ទាំង​ភ្នែក គឺជា​រឿង​សំខាន់​ណាស់ ពិសេស​ករណី​ដែល​លោក​អ្នក​កំពុង​មាន​បញ្ហា​ភ្នែក គឺ​ត្រូវ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​ ។

លោក​វេជ្ជបណ្ឌិត ឈ័​រ វៃ​ហាន វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ចក្ខុវិញ្ញាណ នៃ​មន្ទីរពេទ្យ​សិង្ហ​បុរី Mount Elizabeth បាន​បញ្ជាក់​ថា បច្ចុប្បន្នបញ្ហា​ភ្នែក​កំពុង​កើត​មាន​ជាស​កល ហើយ​ក្នុង​នោះមាន​ជំងឺ​ភ្នែក​២ ​ប្រភេទ ដែល​តែងតែ​កើត​មាន​លើ​មនុស្ស​ទូទៅ រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​ដែរ ​។ ទី​ ១ គឺ​ជំងឺភ្នែកឡើងបាយ (Cataract) ដែល​ជា​ទូទៅ​មាន​អាកា​រៈ​កែវភ្នែក​ឡើង​ពណ៌​ស ស្រវាំងភ្នែក និង​អាច​វិ​វត្ត​ទៅ​ជា​មើល​លែង​ឃើញ​តែ​ម្ដង​ប្រសិនបើ​គ្មាន​ការ​ព្យាបាល ​។ ទី ​២ គឺ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (Glaucoma) ជា​ប្រភេទ​ជំងឺ​ភ្នែក ដែល​កើត​ច្រើន​ជាងគេ​បំផុត​ទី ​២ បន្ទាប់​ជំងឺភ្នែកឡើងបាយ ​។ វា​មាន​អាកា​រៈ​ស្រវាំងភ្នែក ហើយ​អាច​រហូត​ដល់​ធ្វើ​ឲ្យ​អ្នកជំងឺ​មើល​លែង​ឃើញ ឬ​ខ្វាក់ ប្រ​សិន​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ ។

តើ​គេ​អាច​ព្យាបាល​ជំងឺ​ភ្នែក​តាម​របៀប​ណាខ្លះ ?
ការ​ព្យាបាល​ជំងឺ​ភ្នែក ហាក់​មាន​រយៈពេល​ខ្លី និង​មិន​ចាំបាច់​សម្រាក​ពេទ្យ​យូរថ្ងៃ​ដូច​ជា​ជំងឺ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​នោះ​ឡើយ ​។ បើ​តាម​លោក​វេជ្ជបណ្ឌិត ឈ័​រ វៃ​ហាន បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែ​ទំនើប​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​ភ្នែក​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ តួយ៉ាង​ការ​ព្យាបាល​ជំងឺភ្នែកឡើងបាយ គេ​អាច​ប្រើប្រាស់​វិធីសាស្ត្រ​វះកាត់ ដោយ​ចំណាយពេល​ប្រហែល​តែ ១០ ទៅ​ ១៥​ នាទី​ប៉ុណ្ណោះ ​។ តាម​វិធីសាស្ត្រ​នេះ គេ​អាច​ដាក់​កញ្ចក់ Len ចូល​ទៅ​ក្នុង​ភ្នែក​តែ​ម្ដង ដោយ​ពុំ​ចាំបាច់​ឲ្យ​អ្នកជំងឺ​ពាក់​វែ​នតា​ជំនួយ​ឲ្យ​មើលឃើញ​ច្បាស់​នោះ​ឡើយ ​។

ដោយឡែក សម្រាប់​ការ​ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​វិញ មាន​ចែក​ចេញ​ជា ​៤ ​របៀប​ដូច​ជា ប្រើប្រាស់​ថ្នាំ​បន្ដក់​ភ្នែក​, ប្រើប្រាស់​ការ​បា.ញ់ Laser SLT, ការ​វះកាត់​ខ្នាត​តូច (Micro Surgery) និង​ការ​វះកាត់​តាម​ស្ដង់ដារ Glaucoma ជាដើម ​។

បើ​តាម​វេជ្ជបណ្ឌិត​ផ្នែក​ចក្ខុវិញ្ញាណ​មក​ពី​សិង្ហ​បុរី​រូប​នេះ ការ​ព្យាបាល ភ្នែក​ម្ញ៉ូប​ជិត (myopia) ម្ញ៉ូ​ប​ឆ្ងាយ (hyperopia) និង astigmatism កើតឡើង​នៅ​ពេលកែវភ្នែក​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាងក្រោយ​មិន​មាន​សណ្ឋាន​មូល​ល្អ ហើយ​ការ​ព្យាបាល​នោះត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​វិធី​ ៣ ​ផ្សេង​ទៀត ដែល​ជា​បច្ចេកវិទ្យា​ថ្មី និង​មានការ​ពេញ​និយម​ប្រើ​នៅ​ទូ​ទាំង​សកលលោក រួ​មានការ​ព្យាបាល​តាម​បែប LASIK, SMILE និង ICL ​។ ក្នុង​នោះ ការ​ព្យាបាលតាម LASIK និង SMILE គឺជា​ការ​ព្យាបាល​តាម​រយៈ​ការ​បា.ញ់ Laser ដើម្បី​កំណែទម្រង់​ភ្នែក​ឲ្យ​មើលឃើញ​ច្បាស់ ប៉ុន្ដែករណី​អ្នកជំងឺ​មាន​បញ្ហា​ភ្នែក ឬ​ភ្នែក​ស្ងួត គេ​ច្រើន​និយម​ប្រើប្រាស់​វិធីសាស្ត្រ​បា.ញ់ Laser SMILE ជា​ជាង​វិធីសាស្ត្រ LASIK ​។

ដោយឡែក វិធីសាស្ត្រ ICL វិញ គឺ​ការ​វះកាត់​ដាក់ Len ចូល​ទៅ​ក្នុង​ភ្នែក ហើយ​ការ​វះកាត់​គឺ​ចំណាយពេល​ត្រឹមតែ ១០ ទៅ​ ១៥​ នាទី​ប៉ុ​ណ្ណោ ហើយ​កញ្ចក់ Len នោះ​ទៀត​សោត គឺ​អាច​រក្សា​ទុក​ក្នុង​ភ្នែក​បាន​ក្នុង​រយៈពេល​យូរ និង​អាច​ផ្លាស់​ប្ដូរ​បាន​ផង​ដែរ​ ។

តើ​ការ​ការ​ព្យាបាល​ភ្នែក​ដោយ​បា.ញ់ Laser និង​វះកាត់​វា​អាច​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ ?
តាម​ការ​គូសបញ្ជាក់​របស់ លោក​វេជ្ជបណ្ឌិត ឈ័​រ វៃ​ហាន ការ​បា.ញ់ Laser និង​វះកាត់​ភ្នែក បញ្ហា​ប្រឈម​ធំ​ជាងគេ​នោះ គឺ​ការ​ឆ្លង​មេរោគ ប៉ុន្ដែ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ករណី​ឆ្លង​មេរោគ ក្រោយ​ការ​វះកាត់​ភ្នែក ឬ​បា.ញ់​ Laser នេះ មាន​ក្នុង​អត្រា​តិច​តួ​បំ​ច​ផុត តួយ៉ាង​នៅ​សង្ហ​បុរី ក្នុង​ចំណោម​អ្នកជំងឺ ៨​ ពាន់ ទៅ ​១ ​ម៉ឺន​នាក់ គឺ​មាន​ត្រឹមតែ​ម្នាក់​ប៉ុណ្ណោះ ដែល​កើត​មាន​បញ្ហា​នេះ​។ ផល​រំខាន​មួយទៀត​នោះ គឺ​វា​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកជំងឺ​ដែល​វះកាត់​រួច មាន​សភាព​ស្ងួត ប៉ុន្ដែ​គេ​អាច​ប្រើប្រាស់​ទឹក​បន្ដក់​ភ្នែក​ដើម្បី​ជំនួយ​បាន រហូត​ដល់​ភ្នែក​ជា​សះស្បើយ ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ឈ័​រ វៃ​ហាន ចំពោះ​អ្នកជំងឺ​ដែល​មាន​បញ្ហា​ភ្នែក ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​ជំនាញ មុន​នឹង​សម្រេចចិត្ត​ធ្វើការ​ព្យាបាល​ទៅ​តាម​វិធីសាស្ត្រ​ណាមួយ ​។ លោក​វេជ្ជបណ្ឌិត បន្ថែម​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​សិង្ហ​បុរី Mount Elizabeth គឺ​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ និង​មានកេរ្ដិ៍ឈ្មោះ​ល្បី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ព្រោះថា នៅ​មន្ទីរពេទ្យ​មួយ​នេះមាន​បំពាក់​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ៗ ពិសេស​ក្រុម​វេជ្ជបណ្ឌិត ត្រូវ​បាន​បំពាក់បំប៉ន​ជំនាញ​យ៉ាង​យកចិត្ត​ទុក​ទាក់ទង​នឹង​ការ​ប្រើប្រាស់​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ទាំង​អស់នោះ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ប្រឹក្សា និង​ការ​ណាត់ជួប​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សិង្ហ​បុរី Mount Elizabeth លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​សព្ទ​៖ 012 531 911 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖https://www.facebook.com/IHHHealthcareSingaporeKH ៕ អត្ថបទសហការ