ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ចូលរួម​ប្រាក់​ឧបត្ថម្ភ​ចំនួន៣០ ០០០ ០០០រៀល ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

2 អាទិត្យ មុន

ភ្នំពេញ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី…

ភ្នំពេញ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​មោទកភាព ​ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ​ប្រាក់​ចំនួន ៣០ ០០០ ០០០រៀល ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (AHC) ព្រមទាំង​បាន​ជូន​កញ្ចប់​ថវិកា​មួយ​ចំនួន​ផ្សេង​ទៀត​ដោយ​ផ្ទាល់​ដល់​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​ ។ ការ​ចូលរួម​ប្រាក់​ឧបត្ថម្ភ​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ធនាគារ ហត្ថា​ចំពោះ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (CSR) ដែល​ការ​ឧបត្ថម្ភ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ នៅ​ក្នុង​ខេត្ត​សៀមរាប ​។

សូម​បញ្ជាក់​ថា មន្ទីរពេទ្យ​កុមារ​អង្គរ ជា​មន្ទីរពេទ្យ​កុមារ​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​នៅ​ក្នុង​ខេត្តសៀមរាប ផ្តល់​សេវា​ថែទាំ​ឯកទេស​ដល់​កុមារ​ដែល​មាន​ស្ថានភាព ជំងឺរ៉ាំរ៉ៃ កម្រ និង​មាន​សភាព​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ដូច្នេះ ការ​ចូលរួម​ប្រាក់​ឧបត្ថម្ភ​របស់​ធនាគារហត្ថានេះ​នឹង​ជួយ​គាំទ្រ​ដល់​បេសកកម្ម​របស់​មន្ទីរពេទ្យ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ថែទាំ​សុខភាព​សម្រាប់​កុមារ​កម្ពុជា​គ្រប់​រូប​។

ធនាគារ ហត្ថា ដែល​ជា​ស្ថាប័នឯកជន​មួយ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​កិច្ចការ​សង្គម យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​ជួយ​ដល់​សហគមន៍ និង​ស្ថាប័ន​ទាំងឡាយ​ណា​ដែល​ជួយ​ដល់​សង្គម​ប្រកបដោយ​ចីរភាព​។ ដូច្នេះ ការ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម ហើយ​វា​ស្រប​ទៅ​តាម​គុណ​តម្លៃ​ស្នូល និង​សសរស្តម្ភ​មួយ​នៃ​កិច្ច​ការងារ​សង្គម របស់​ធនាគារ ហត្ថា នោះ​គឺ​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​លើក​ស្ទួយ​សុខុមាលភាព​សង្គម​កម្ពុជា ឱ្យ​កាន់​ល្អ​តែ​ប្រសើរ​។

លោក Wee Mun Seng អនុប្រធាន​អគ្គនាយក នៃ​ធនាគារ ហត្ថា បាន​ថ្លែងអំណរគុណ និង​អបអរសាទរ ដល់​ការ​រួមចំណែក​ចំពោះ​បុព្វហេតុ​ដ៏​ឧត្តុង្គ​ឧត្ត​ម្ភ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ គាត់​មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​មាន​កិត្តិយស​លើ​កិច្ចសហការ​ជាមួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​ផ្តល់​សេវា​ថែទាំ​សុខភាព​ដ៏​មាន​សារៈសំខាន់​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើងខ្ញុំ​ជឿជាក់​លើ​កម្លាំង​រួបរួម​ក្នុង​ការ​ផ្តល់​ផល​ជា​វិជ្ជមាន​ទៅ​ឱ្យ​សង្គម​ទាំងមូល​។ ការ​ចូលរួម​ប្រាក់​ឧបត្ថម្ភ​នេះ សបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សុខុមាលភាព​សហគមន៍​ដែល​យើង​កំពុង​ផ្តល់​សេវាកម្ម​ជូន​។​»

លោក​វេជ្ជបណ្ឌិត ងួ​ន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ប្រសាសន៍​ថា «​ខ្ញុំបាទ​ផ្ទាល់ តំណាង​ឱ្យ​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ពិតជា​មាន​មោទនភាព​បំផុត ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ធនាគារ ហត្ថា ក្នុង​ការ​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​សុខាភិបាល ដើម្បី​ឱ្យ​សុខុមាលភាព​កុមារ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​ពួក​គេ​គឺជា​អនាគត​ដ៏​រឹង​មាំ​នៃ​ប្រទេស​កម្ពុជា​យើង​។​»

ការ​ចូលរួម​ប្រាក់​ឧបត្ថម្ភ​សប្បុរសធម៌​របស់​ធនាគារ ហត្ថា នេះ​នឹង​រួមចំណែក​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​បំពេញបេសកកម្ម​ផ្តល់​សេវា​ថែទាំ​សង្គ្រោះ​ជីវិត សេវា​វះកាត់​ផ្សេង​ៗ និង​សេវា​ស្តារ​នីតិសម្បទា​ដទៃ​ផ្សេង​ទៀត សម្រាប់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវការ​សេវា​ទាំង​អស់នេះ​។ បន្ថែម​ជាង​នេះ​ទៀត ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ធនាគារ ហត្ថា ចំពោះ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គមធានា​នូវ​ការ​ជួយ​គាំទ្រ​បន្ត​ដល់​ស្ថាប័ន និង​គម្រោង​ការងារ​ផ្សេង​ៗ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម តាម​រយៈ​ការ​លើក​ស្ទួយ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ និង​ការ​ចូលរួម​កសាង​អនាគត​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​៣០​ឆ្នាំ​មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន​។ គិត​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ធនាគារ ហត្ថា កំពុង​កាន់កា.ប់​តំណែង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​៤​ផ្អែក​លើ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​ ។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​រយៈពេល ៧៨​ឆ្នាំ ​។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ ៕ សហកា