
៧ វិធីធ្វើឱ្យទំនាក់ទំនងម្តាយ និងកូនស្រីប្រសើរឡើង !
រាជធានីភ្នំពេញ ៖ ទំនាក់ទំនងម្តាយ និងកូនស្រី គឺជារឿងស្មុគស្មាញ ។ ម្តាយ និងកូនស្រីមិនល្អឥតខ្ចោះទេ ម្នាក់ៗអាចនឹងធ្វើខុសរៀងៗខ្លួន ។…
រាជធានីភ្នំពេញ ៖ ទំនាក់ទំនងម្តាយ និងកូនស្រី គឺជារឿងស្មុគស្មាញ ។ ម្តាយ និងកូនស្រីមិនល្អឥតខ្ចោះទេ ម្នាក់ៗអាចនឹងធ្វើខុសរៀងៗខ្លួន ។…
រាជធានីភ្នំពេញ ៖ ទំនាក់ទំនងម្តាយ និងកូនស្រី គឺជារឿងស្មុគស្មាញ ។ ម្តាយ និងកូនស្រីមិនល្អឥតខ្ចោះទេ ម្នាក់ៗអាចនឹងធ្វើខុសរៀងៗខ្លួន ។ អ្នកអាចនឹងបកស្រាយពាក្យខុស និងយល់ខុសពីទង្វើរបស់គ្នាទៅវិញទៅមក ។ វាត្រូវការពេលវេលាដើម្បីបង្កើតទំនាក់ទំនងល្អ ។ នេះជាគន្លឹះទាំង ៧ ដើម្បីជំរុញទំនាក់ទំនងរវាងម្តាយ និងកូនស្រី ៖
១. និយាយដោយបើកចំហ និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ៖ ម្តាយ និងកូនស្រីគ្រប់រូបមានការមិនចុះសម្រុងគ្នា មានភាពមិនសប្បាយចិត្ត ការអន់ចិត្ត មានកំហុស និងមានកំហឹង ។ វាជារឿងសំខាន់ដែលត្រូវតែមានការសន្ទនាបើកចំហរជាមួយគ្នាទៅវិញទៅមក ដើម្បីជៀសវាងការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ។ កុំស្មានថាកូន ឬម្តាយរបស់អ្នកកំពុងគិតអ្វី ។ សូមនិយាយដោយស្មោះត្រង់ និងច្បាស់លាស់ដោយសុភាពរាបសារ ។
២. មានពេលវេលាប្រកបដោយគុណភាពជាមួយគ្នា ៖ ចូរខិតខំប្រឹងប្រែងចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា ទៅញ៉ាំកាហ្វេ ដើរលេងនៅសួនកម្សាន្ត ទស្សនាវីដេអូពេលយប់ ។ បង្កើតអាហារជុំគ្នា វាអាចក្លាយជារូបមន្តគ្រួសារដែលបញ្ជូនទៅមនុស្សជំនាន់ក្រោយ ។
៣. ស្តាប់ ៖ ការស្តាប់ គឺសំខាន់ណាស់ ដូច្នេះសូមស្តាប់ទស្សនៈកូនស្រី និងម្តាយរបស់អ្នក ។ ស្តាប់មិនត្រឹមតែសំដីរបស់គេប៉ុណ្ណោះទេ មិនត្រឹមតែសំឡេងប៉ុណ្ណោះទេ តែត្រូវស្ដាប់អារម្មណ៍ដែលនៅពីក្រោយនោះ ។ ការស្តាប់បើកទ្វារទៅរកការសន្ទនាដ៏មានឥទ្ធិពល ។ ការស្តាប់ជំរុញឱ្យមានទំនាក់ទំនងល្អ ។ ប្រសិនបើអ្នកចង់អភិវឌ្ឍទំនាក់ទំនងរបស់អ្នក សូមស្តាប់ឱ្យបានច្រើន ។
៤. ត្រូវគោរពយោបល់ និងអារម្មណ៍របស់គ្នាទៅវិញទៅមក ៖ អ្នកអាចនឹងមិនយល់ស្របជាមួយគ្នា ប៉ុន្តែវាមិននោះអីទេ ។ ប្រហែលជាអ្នកចង់ឱ្យម្តាយ ឬកូនស្រីរបស់អ្នកផ្លាស់ប្តូរ ចង់ឱ្យពួកគេគិតដូចខ្លួនអ្នក ធ្វើដូចខ្លួនអ្នក ហើយធ្វើអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើ។ ប៉ុន្តែនោះមិនមែនជារបៀបដែលទំនាក់ទំនងដំណើរការល្អទេ ។ ចូរឈប់ធ្វើបែបនោះទៅ ជំនួសមកវិញ សួរខ្លួនឯងថា តើអ្នកទាំងពីរអាចធ្វើអ្វីបាន ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរឡើង ហើយបន្ទាប់មករួមគ្នារកវិធីដើម្បីសម្រេចបាន ។
៥. អត់ធ្មត់នឹងគ្នាទៅវិញទៅមក ៖ សូមចងចាំថា អ្នកទាំងពីរ គឺជាមនុស្សដែលមានប្រវត្តិ និងបទពិសោធន៍ខុសៗគ្នា ។ ច្បាប់ និងការរំពឹងទុកបានផ្លាស់ប្តូរទៅតាមជំនាន់នីមួយៗ ។ វាជារឿងសំខាន់ក្នុងការអត់ធ្មត់គ្នាទៅវិញទៅមក ។ ម្តាយធ្លាប់ជួយ និងណែនាំកូនតាំងពីតូច។ កូនស្រីត្រូវបានម្ដាយប្រើតាំងពីក្មេង ។ វាអាចពិបាកក្នុងការដើរថយក្រោយ ហើយដឹងថា អ្នកម្នាក់ៗមានឯករាជ្យផ្ទាល់ខ្លួន ។ វាអាចជាការខកចិត្ត និងធុញទ្រាន់ទាំងសងខាង ។ ទទួលយកថាអ្នកទាំងពីរមិនមែនល្អឥតខ្ចោះនោះទេ ។
៦. តែងតែបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រគ្នាទៅវិញទៅមក ៖ កូនស្រីចង់ឱ្យម្តាយរបស់ពួកគេមើលឃើញនូវគុណសម្បត្តិល្អបំផុតរបស់ពួកគេ ។ កូនស្រីចង់ឱ្យម្តាយជាកន្លែងសុវត្ថិភាពរបស់នាង ។ ម្តាយចង់ឱ្យកូនទទួលស្គាល់ និងកោតសរសើរ ។ ប្រាប់ម្តាយរបស់អ្នកថា អ្នកដឹងគុណចំពោះអ្វីដែលគាត់ធ្វើសម្រាប់អ្នក ។ អរគុណ សាមញ្ញប៉ុន្តែមានប្រយោជន៍ ។
៧. មានទំនាក់ទំនងជិតស្និទ្ធជាមួយខ្លួនអ្នក ៖ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយម្តាយ ឬកូនស្រីរបស់អ្នក និងជាមួយអ្នកដទៃ អ្នកត្រូវតែមានការយល់ដឹងអំពីខ្លួនអ្នក ដើម្បីមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកដទៃ ។ អ្នកត្រូវតែដឹងថា អ្នកជានរណា ហើយត្រូវភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងឱ្យបានល្អ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។ លើពីនេះសាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ