ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល យកចិត្តទុកដាក់ខ្ពស់​លើ​សុខភាព​របស់​កុមារ

1 អាទិត្យ មុន

ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​អ្នក​សិក្សា​ គឺជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​កំឡុ​ង​ពេល​រដូវក្ដៅ​នេះ ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ គណៈ​គ្រប់គ្រង​សាលា​បាន​ពិនិត្យ​តាមដាន​លើ​ការ​ថែទាំ​កុមារ​ជា​ប្រចាំ ហើយ​នៅ​សាលា​ផ្ទាល់​ក៏​មាន​គ្រូពេទ្យ​ប្រចាំការ​ដើម្បី ពិនិត្យ​សុខភាព​របស់​កុមារ​នៅ​ពេល​ដែល​មាន​អ្វី​មិន​ប្រក្រតី​ ។ សាលា​ក៏​មាន​ទំនាក់ទំនងយ៉ាង​កៀក​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឆាប់រហ័ស​ពី​បញ្ហា​សុខភាព​របស់…

ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​អ្នក​សិក្សា​ គឺជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​កំឡុ​ង​ពេល​រដូវក្ដៅ​នេះ ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ គណៈ​គ្រប់គ្រង​សាលា​បាន​ពិនិត្យ​តាមដាន​លើ​ការ​ថែទាំ​កុមារ​ជា​ប្រចាំ ហើយ​នៅ​សាលា​ផ្ទាល់​ក៏​មាន​គ្រូពេទ្យ​ប្រចាំការ​ដើម្បី ពិនិត្យ​សុខភាព​របស់​កុមារ​នៅ​ពេល​ដែល​មាន​អ្វី​មិន​ប្រក្រតី​ ។ សាលា​ក៏​មាន​ទំនាក់ទំនងយ៉ាង​កៀក​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឆាប់រហ័ស​ពី​បញ្ហា​សុខភាព​របស់ បុត្រ​ធីតា​របស់​ពួក​គាត់ និង​ការ​តាមដាន​បន្ត​ ។

ពេល​ថ្មី​ៗ​នេះ​សាលា​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​អ​ឃី​ត “Orchid Hospital” និង​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព “AIA Cambodia” ដើម្បី​ធ្វើ​បទ​បង្ហាញ​លើ​ការ​ថែទាំសុខភាព​ដល់​សិស្សានុសិស្ស និង​អ្នក​អាណាព្យាបាល ​។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មានការផ្ដល់​ជូន​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​សុខភាព​ដល់​សិស្សានុសិស្ស​ផង​ដែរ​ ។

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ជា​គ្រឹះស្ថាន​អប់រំ​មួយ​ដែល​តែងតែ​យកចិត្តទុកដាក់ ខ្ពស់​លើ​សុខភាព​របស់​អ្នក​សិក្សា ។ បន្ថែម​លើ​ការ​ផ្ដល់​សេវាកម្ម​អប់រំ​ស្តង់ដារ​អន្តរជាតិ សាលា​ក៏​ផ្ដល់​ជូន​ការ​ថែទាំ​សុខភាព​សិស្សានុសិស្ស​របស់​ខ្លួន​ផង​ដែរ ជា​ពិសេស​កំឡុងពេល​រដូវក្ដៅ​នេះដែល​កុមារ​តូច​ៗ​ងាយ​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព ប្រសិនបើ​មិន​មានការ​មើលថែ​ទាំ​បាន​ល្អ​នោះ​ទេ ​។ ដូច្នេះ​ហើយ សាលា​តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការគាំពារ​លើ​សុខភាព​របស់​កុមារ​ ។ កុមារ​ដែល​មាន​សុខភាព​ល្អ​នឹង​មានការ​រីក​ចម្រើន​បានឆាប់រហ័ស​ទាំង​ផ្នែក​រូបរាង​កាយ និង​ផ្នែក​បញ្ញា​ស្មារតី ​៕ អត្ថបទសហការ