រាជធានីភ្នំពេញ ៖ កុមារគ្រប់រូបត្រូវការការថែទាំ និងសេចក្តីស្រឡាញ់ពីឪពុកម្តាយ ។ អ្នកម្តាយតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីកូនៗរបស់ពួកគេមើលទៅស្រស់ស្អាត និងមានមន្តស្នេហ៍ ។ មានគន្លឹះមួយចំនួនដែលនឹងមានប្រយោជន៍សម្រាប់ម្តាយទាំងអស់ ។ កូនរបស់អ្នកកំពុងលូតលាស់ក្នុងល្បឿនដែលអ្នកនឹកស្មានមិនដល់ ដូច្នេះក្នុងនាមជាឪពុកម្តាយ អ្នកត្រូវមើលថែពួកគេជានិច្ច ដើម្បីឱ្យពួកគេតស៊ូនឹងការលំបាក ។ មានក្មេងជាច្រើនដែលចូលចិត្តក្នុងការបង្ហាញម៉ូដ និងការសម្តែង ប៉ុន្តែឪពុកម្តាយមួយចំនួនបែរជាចាត់ទុកថា វាជាភាពល្ងង់ខ្លៅទៅវិញ ។ ដូច្នេះសូមអ្នកធ្វើតាមជំហានទារក ពោលគឺចាប់ផ្តើមដោយបន្តិចម្តងៗ ដើម្បីចិញ្ចឹមក្តីសុបិនរបស់កូនអ្នក នោះរឿងរ៉ាវអស្ចារ្យអាចកើតឡើងបាន ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលចង.ក្រងឡើង ដើម្បីជួយឱ្យកូនរបស់អ្នកលូតលាស់បានល្អ ហើយមើលទៅស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ៖
១. ហូបស្អាត ដើម្បីមើលទៅស្អាត និងមានមន្តស្នេហ៍ ៖ កូនរបស់អ្នកប្រហែលជាមិនចាត់ទុកចំណុចនេះថា ជាអ្វីដែលសំខាន់ខ្លាំងនោះទេ ប៉ុន្តែក្នុងនាមជាឪពុកម្តាយ អ្នកត្រូវតែណែនាំពួកគេឱ្យញ៉ាំអាហារស្អាត មានអនាម័យ និងមានសុខភាពល្អ ។ វាចាប់ផ្តើមជាមួយនឹងអាហារល្អ មានជីវជាតិ ពីព្រោះអ្វីក៏ដោយដែលកូនរបស់អ្នកនឹងញ៉ាំ វានឹងអាចមើលឃើញនៅលើផ្ទៃមុខរបស់ពួកគេ ។ ឱ្យពួកគេបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ។
២. គេងដើម្បីទទួលបានរូបរាងស្អាត ៖ ការគេងថ្ងៃ គឺជាកត្តាចាំបាច់សម្រាប់កូនរបស់អ្នក ប៉ុន្តែការគេងលក់ពេលយប់ឱ្យបានចន្លោះពី ៨-១០ ម៉ោង គឺជាកត្តាចាំបាច់បំផុត ។ ពិតណាស់ ពេលខ្លះវាលំបាកក្នុងការឱ្យកូនរបស់អ្នកឆាប់គេងលក់បានលឿន ប៉ុន្តែប្រសិនបើអ្នកនាំកូនហាត់ប្រាណ ឬបញ្ចេញសកម្មភាពឱ្យបានច្រើននៅពេលថ្ងៃ នោះយប់ឡើង កូនរបស់អ្នកនឹងលោតឡើងលើគ្រែដោយចៀសមិនរួច ដោយសារតែពួកគេអស់កម្លាំង ។ ម្យ៉ាងទៀត ការគេងលក់ស្កប់ស្កល់ក៏នាំឱ្យស្បែកស្អាត និងរាងកាយស្រស់ថ្លាផងដែរ ។
៣. អនុញ្ញាតឱ្យពួកគេបង្ហាញទេពកោសល្យជាសាធារណៈ ៖ អ្នកត្រូវតែធ្វើឱ្យកូនរបស់អ្នកក្លាយជាក្មេងដែលមានទំនុកចិត្ត ដូច្នេះពួកគេអាចបង្ហាញជំនាញរបស់ខ្លួនឯង នៅចំពោះមុខមនុស្សគ្រប់គ្នា ។ អនុញ្ញាតឱ្យពួកគេបង្ហាញពីទេពកោសល្យរបស់ពួកគេនៅទីសាធារណៈ នោះពួកគេនឹងក្លាយក្មេងដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញ ។ ឪពុកម្តាយត្រូវឱ្យពួកគេមានសេរីភាពក្នុងការផ្តល់ជំនាញ និងទេពកោសល្យនៅក្នុងវិស័យដែលពួកគេស្រឡាញ់ ដើម្បីឱ្យទំនុកចិត្តរបស់ពួកគេកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
៤. ស្លៀកពាក់ឱ្យពួកគេលេចធ្លោរ ៖ បើចង់ឱ្យកូនតូចរបស់អ្នកមើលទៅស្រស់ស្អាត និងគួរឱ្យចង់គយគន់នោះ ចូរស្លៀកពាក់ឱ្យមានភាពទាក់ទាញជានិច្ច ។ សម្លៀកបំពាក់របស់កូនអ្នកអាចបង្ហាញពីរចនាប័ទ្មរបស់ពួកគេ ដូច្នេះចូរធ្វើឱ្យវាឡូយ លេចធ្លោរ ទាន់សម័យ ។ ធ្វើឱ្យពួកគេមានអារម្មណ៍វិជ្ជមាន សប្បាយចិត្តនៅក្នុងសម្លៀកបំពាក់របស់ពួកគេ ។
គន្លឹះដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពបំផុតទាំងនេះអាចជួយឱ្យកូនតូចរបស់អ្នករីកលូតលាស់ និងវិវត្តទៅជាមនុស្សដ៏ស្រស់ស្អាត គួរឱ្យស្រឡាញ់ និងមានទំនុកចិត្តលើខ្លួនឯង ។ ក្រៅពីនេះ អ្វីដែលសំខាន់ គឺទំនុកចិត្ត និងភាពក្លាហានរបស់កុមារក្នុងការព្យាយាម និងសាកល្បងអ្វីដែលថ្មី ៕ ប្រភព ៖ kidiezone
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ