ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ផ្ទះល្វែង អ្នកលក់​ឡេ​តាម​អន​ឡាញ នៅ​បុរី​ពិភពថ្មី ឡា​សែន​សុខ​II ខូចខាត​សម្ភារៈ គិត​ជា​ប្រាក់​ប្រមាណ ៧​ម៉ឺន​ដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ករណី​អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ល្វែង ជា​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ នៅក្នុង​បុរី​ពិភពថ្មី ឡា​សែន​សុខ​II ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវបាន​បូកសរុប​នូវ​ការខូចខាត​សម្ភារៈ រួមមាន…

​ភ្នំពេញ​៖ ករណី​អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ល្វែង ជា​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ នៅក្នុង​បុរី​ពិភពថ្មី ឡា​សែន​សុខ​II ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវបាន​បូកសរុប​នូវ​ការខូចខាត​សម្ភារៈ រួមមាន គ្រែ ពូក កង្ហា និង​ឡេ ម៉ាស់ ដែល​គិត​ជា​ប្រាក់​សរុប​ប្រមាណ ៧​ម៉ឺន​ដុល្លារ​អាមេរិក​។​

​សូម​រម្លឹកថា ផ្ទះមួយ​ល្វែង ដែល​ម្ចាស់​ទើប​ចូល​នៅបាន​ប្រមាណ ១​ខែ បាន​ឆាបឆេះ ដោយសារតែ​ឆ្លង​ចរន្ត​ទុស្សេ​ចរន្តអគ្គិសនី បណ្តាលអោយ​ខូចខាត​សម្ភារៈ នៅ​ជា​ន់ទី​១​។ អគ្គិភ័យ​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤ និង ៥០​នាទី​រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៤២ ផ្លូវ​៦A បុរី​ពិភពថ្មី ឡា​សែន​សុខ​២ ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​ម្ចាស់ផ្ទះ ដែល​ត្រូវ​ភ្លើង​ឆេះ ឈ្មោះ ទេព វ៉ាន់​ណា​រ៉ូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈឿន វណ្ណា អាយុ ២៧​ឆ្នាំ មុខរបរ​លក់​ឡេ​តាម​អន​ឡាញ​។​

​ប្រភពព័ត៌មាន បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ក្មេងប្រុស​ម្នាក់ អាយុ ១២​ឆ្នាំ ដែល​ត្រូវជា​ប្អូន នៅក្នុង​ផ្ទះ ខណៈនោះ ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង នៅ​ជា​ន់ទី​១ ឆាបឆេះ ហើយ​ក្មេងប្រុស​នោះ បាន​រត់​ចេញមកក្រៅ ស្រែក​អោយគេ​ជួយ​។ ភ្លាមៗ​នោះ សន្តិសុខ បាន​ចូលទៅ​បាញ់​ពន្លត់​តែ​ពុំ​អាច​ទប់ស្កាត់បាន ដោយ​ផ្សែងហុយ​ទ្រលោម​។​

​នគរបាល អោយដឹងថា នៅក្នុង​ហេតុការណ៍​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៣​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។​

​ទាក់ទិន​អគ្គិភ័យ​នេះ ម្ចាស់ផ្ទះ អោយដឹងថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​ភ្លើង​បាន​ឆេះ​រាលដាល ទៅ​កេស​ដាក់​ឡេ​។ តាម​ម្ចាស់​អោយដឹងទៀតថា ផ្ទះ​នោះ ទើប​ធ្វើ​ហើយ​ថ្មីៗ និង​ចូល​នៅបាន​ប្រមាណ ១​ខែ​តែប៉ុណ្ណោះ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ