រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រកាសអំពាវនាវឱ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើររបស់បុគ្គល ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ខេត្តបន្ទាយមានជ័យ ដោយសារតែបុគ្គលរូបនេះបានរត់ចេញពីមណ្ឌលចត្តាឡីស័ក ហើយមានវិជ្ជមានកូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានបន្តថា សូមបងប្អូនរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធជាមួយបុគ្គល ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករមកពីប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគ កូវីដ-១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី #Delta នៅឡើយ)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា «មុនពេលចេញលទ្ធផល បុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១» ។
បុគ្គល ឈ្មោះ ធឿន ប៊ុនពេជ្រ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បន្ថែមពីលើនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឱ្យបងប្អូន តាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាករណីនាំចូលពីក្រៅប្រទេសជាច្រើនករណីក្នុងមួយថ្ងៃៗ ដែលភាគច្រើនជាពលករខ្មែរមកពីប្រទេសថៃ វិលចូលស្រុកកំណើតក្រោយពីប្រទេសថៃបានបិទប្រទេសនិងខេត្តមួយចំនួនក្រោយផ្ទុះការឆ្លងកូវីដ-១៩ ខ្លាំងក្លានោះ ៕
ចែករំលែកព័តមាននេះ