ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​សម្រេច​បិទ​ផ្សា​រហុយ​ឡេ​ង​ក្រោយ​រក​ឃើញ​អាជីវករ​វិជ្ជមាន​កូ​វី​ដ​១០​នាក់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​សម្រេច​បិទ​ផ្សា​រហុយ​ឡេ​ង​ក្រោយ​រក​ឃើញ​អាជីវករ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​នាក់ ស្រី​៦​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល…

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​សម្រេច​បិទ​ផ្សា​រហុយ​ឡេ​ង​ក្រោយ​រក​ឃើញ​អាជីវករ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​នាក់ ស្រី​៦​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ក្រោយ​មាន​បិទ​ខ្ទប់​ផ្សារ​ហ៊ុយ​ឡែ​ង​ផ្សារ​កណ្តាល ក្រុង​សិរី​សោភ័ណ ឃើញ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​យក​សំណាក​អាជីវករ​ក្នុង​ផ្សារ​ហ៊ុយ​ឡេ​ង មាន​ចំនួន​៤៤៦​នាក់​ស្រី​២៩២​នាក់ ធ្វើតេស្ត​រហ័ស​រក​ឃើញ​អាជីវករ​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​១០​នាក់​ស្រី​៦​នាក់ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ៖ ក្រោយ​រក​ឃើញ​អាជីវករ​លក់​ផ្សារ​ហ៊ុយ​ឡេ​ង ចំនួន​២​នាក់ មាន​១.​ឈ្មោះ អ៊ុ​ច ឈុំ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ (​អ្នកលក់​នំអាកោ​) រស់នៅ​ភូមិ​គោ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ២.​ឈ្មោះ សុខ សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ក្រោយ​សុខភាព​មិន​ស្រួលខ្លួន​ហើយ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ សង្ស័យ​ពិនិត្យ និង​សំណាក​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ហ៊ុយ​ឡេ​ង យក​សំណាក​បាន​ចំនួន​៤៤៦​នាក់​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១០​នាក់ ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ប្រកាស​ព័ត៌មាន ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ខេត្តបន្ទាយមានជ័យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៨៨​នាក់ ស្រី​៤៥​នាក់​ដែល​ឆ្លង​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ