ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ បញ្ជូន​អ្នកជំងឺ​កូ​វីដ ទៅ​សង្គ្រោះ​ព្យាបាល នៅ​ភ្នំពេញ ១២​នាក់

2 ឆ្នាំ មុន
  • តាកែវ

តាកែវ​៖ ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មីៗ ចេះតែ​បន្ត​រីក​រាលដាល​កើតឡើង មិន​ឈប់​សោះ ជា​រៀងរាល់​ថ្ងៃនោះ ធ្វើអោយ​ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តតាកែវ កើនឡើង​ដល់​សរុប​ចំនួន ៣៨៣០​នាក់…

តាកែវ​៖ ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មីៗ ចេះតែ​បន្ត​រីក​រាលដាល​កើតឡើង មិន​ឈប់​សោះ ជា​រៀងរាល់​ថ្ងៃនោះ ធ្វើអោយ​ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តតាកែវ កើនឡើង​ដល់​សរុប​ចំនួន ៣៨៣០​នាក់ (​ស្រី ២៤២៥​នាក់​) តេស្ត​វិជ្ជមាន កំពុង​ព្យាបាល ៩៤១​នាក់ (​ស្រី ៤២៦​នាក់​)​។ អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំងអស់ មាន​ស្ថានភាព​ធម្មតា​ទាំងអស់​។

ក្នុងនោះ នៅ​ខេត្តតាកែវ ក៏មាន​ករណី​ជាសះស្បើយ ចំនួន ២៨២៩​នាក់ (​ស្រី ១៨២៩​នាក់​)​។ រីឯ​ករណី​ស្លាប់ មាន​ចំនួន ៦៩​នាក់ (​ស្រី ៤៤​នាក់​)​។ ក្រៅពីនោះ អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តតាកែវ ក៏​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​ភ្នំពេញ ចំនួន ១២​នាក់ (​ស្រី ៥​នាក់​)​។ ក្នុងនោះ ៩​នាក់ ទៅ​ព្រី​មៀ​សែន​សុខ​ភ្នំពេញ ២​នាក់ ទៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ និង​ម្នាក់ ទៅ​មន្ទីរពេទ្យ​អង្រែ​។

​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុមគ្រូពេទ្យ បានធ្វើ​តេស្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី មាន​ចំនួន ៦៧​នាក់ (​ស្រី​៤៥​នាក់​) កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​។ ក្នុងនោះ មាន​៖ ១.​ស្រុក​សំរោង​ចំនួន ៨​នាក់ ស្រី ៥​នាក់ ២.​ស្រុក​ត្រាំកក់ ចំនួន ៤​នាក់ ស្រី ៣​នាក់ ៣.​ស្រុក​បាទី ៦​នាក់ ស្រី​៤​នាក់ ៤.​ស្រុក​គិរីវង់ ២៥​នាក់ ស្រី​១៨ នាក់ ៥.​ស្រុក​បូរី​ជលសារ ០២​នាក់ ស្រី ០១​នាក់ ៦.​ស្រុក​ទ្រាំង ៤​នាក់ ស្រី ២​នាក់ ៧.​ស្រុក​បសេដ្ឋ ០២​នាក់ ស្រី​ម្នាក់ ៨.​ស្រុក​ដូន​កែវ ១០​នាក់ ស្រី ០៧​នាក់ និង​៩.​ស្រុក​អង្គរបុរី ៦​នាក់ ស្រី ៤​នាក់​៕ សេង សុធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ