ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៦៧​នាក់​ថែមទៀត ជាសះស្បើយ ១០៧​នាក់ និង​ស្លា.ប់ ២​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៦៧​នាក់ (​ស្ត្រី…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៦៧​នាក់ (​ស្ត្រី ៣៩​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ១៨​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ១៦​នាក់ និង​លើ​អ្នកមាន​ការសង្ស័យ ៣១​នាក់​។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៦៧​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ៤០​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ៥​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ២០​នាក់​។​

​ចំណែក​អ្នកស្លាប់ ២​នាក់ រួមមាន​៖ ស្ត្រី​ឈ្មោះ ម៉ា សន អាយុ ៨០​ឆ្នាំ បានទទួល​មរណភាព នៅ​គេហដ្ឋាន នៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង ៤០​នាទី​ព្រឹក ក្រុមការងារ ចុះ​ទៅយក​សំណាក​ពិនិត្យ​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ចំណែក​ម្នាក់ទៀត ជា​ស្ត្រី​ឈ្មោះ ឃួន សា​ម៉ុ​ល អាយុ ៦៧​ឆ្នាំ បានទទួល​មរណភាព នៅ​គេហដ្ឋាន នៅ​ភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៨​ព្រឹក ក្រុមការងារ​បាន​ចុះ​ទៅយក​សំណាក​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៣៦១៣​នាក់ (​ស្រី្ត ២០០៥​នាក់​) ជាសះស្បើយ​សរុប ២៦០៦​នាក់ (​ស្ត្រី ១៤៨៧​នាក់​) កំពុង​សម្រាក​ព្យាបាល ចំនួន ៩៥២​នាក់ (​ស្រី ៤៨៣​នាក់​)​។ រីឯ​ករណី​ស្លាប់ កើនឡើង ៥៣​នាក់ (​ស្ត្រី ៣៥​នាក់​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ