ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ពាណិជ្ជកម្ម​នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ទាក់ទាញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា​ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​នៃ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​កម្ពុជា​ដែល និង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​នេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ​ដែល​ធ្វើ​ឱ្យ​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ក្តី​រំពឹង​ថា វា​នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ទៅ​ដល់​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា តាម​រយៈ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​គោរព ហើយ​ជំរុញ​ដោយ​នាំ​គ្នា​អនុវត្ត​ច្បាប់​ស្តី​ពី​តុលាការ​ពាណិជ្ជ​កម្មនេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​យក​ការ​ទុកចិត្ត…

រាជធានី​ភ្នំពេញ ៖ គម្រោង​នៃ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​កម្ពុជា​ដែល និង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​នេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ​ដែល​ធ្វើ​ឱ្យ​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ក្តី​រំពឹង​ថា វា​នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ទៅ​ដល់​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា តាម​រយៈ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​គោរព ហើយ​ជំរុញ​ដោយ​នាំ​គ្នា​អនុវត្ត​ច្បាប់​ស្តី​ពី​តុលាការ​ពាណិជ្ជ​កម្មនេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​យក​ការ​ទុកចិត្ត និង​ជឿជាក់​ពី​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មិថុនា​នេះ​ថា មូលហេតុ​ដែល​សភាពាណិជ្ជកម្ម​ផ្តួចផ្តើម​បង្កើត​ឱ្យ​មាន​តុលាការ​ពាណិជ្ជ​កម្មនេះ​ឡើង ដោយសារ​តែ​នៅ​ពេល​កន្លង​មក កម្ពុជា​អត់​មាន​តុលា​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កាត់ក្តី ដំណោះ​ផ្នែក​ពាណិជ្ជកម្ម​ប្រើ​តែ​តុលា​ទូទៅ ហើយ​រឿង​ក្តី​ពាណិជ្ជកម្ម​មួយ​ចំនួន​មិន​អាច​ឈាន​ទៅ​ដល់​ព្រហ្មទណ្ឌ​ទេ ។ តែ​មាន​ករណី​ខ្លះ អាច​ឈាន​ទៅ​ដល់​ព្រហ្មទណ្ឌ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​ថា​« យើង​មានគំនិត​បង្កើត​តុលាការ​ពាណិជ្ជ​កម្មនេះ​ឡើង ច្រើន​ឆ្នាំ​មក​ហើយ ដែល​សភាពាណិជ្ជកម្ម​ស្នើរ​សុំ​ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​បង្កើត​តុលាការ​ពាណិជ្ជ​កម្មនេះ ទើបតែ​រដ្ឋមន្ត្រី​ថ្មី​ឡើង​មក​ក្រោយ​នេះ គាត់​បាន​ឯកភាព​ឱ្យ​បង្កើត ។ តុលាការ​ពាណិជ្ជ​កម្មនេះ​នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង សម្រាប់​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​មក​កាន់​កម្ពុជា​យើង​»​។

លោក​ឧកញ៉ា លើក​ឡើង​ថា​នៅ​កន្លង​មក​វិវាទ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ធ្លាប់​មាន​តែ យើង​អាច​ដោះស្រាយ​បាន​។ ប៉ុន្តែ​គ្រាន់​វា​អូស​បន្លាយពេល​យូរ ហើយ​មាន​ភាព​ស្មុគស្មាញ​ណាស់​នៅ​តុលាការ​ទូទៅ ដូច​យើង​បានឃើញ​ហើយ សំណុំរឿង​កកស្ទះ វា​ធ្វើ​ឱ្យ​ខាត​ពេលវេលា​និង​ថវិកា ហើយ​ស្មុគស្មាញ​ទម្រាំ​ចប់​ក្តី​នីមួយ​ៗ​។​តែ​តុលាការ​ពាណិជ្ជ​កម្មនេះ​និង​រៀបចំ​នីតិវិធី​ក៏​ដូច​ពេលវេលា​ច្បាស់លាស់​ថា នៅ​សា​សា​ដំបូង​ប៉ុន្មាន​ថ្ងៃ? ថ្នាក់​ឧទ្ធរណ៍​ប៉ុន្មាន​ថ្ងៃ? និង​ថ្នាក់​កំពូល​ប៉ុន្មាន​ថ្ងៃ? មានការ​កំណត់​ថ្ងៃ​ច្បាស់លាស់ ដើម្បី​បញ្ចប់រឿង​ក្តី ធ្វើ​ឱ្យ​បាន​លឿន មាន​ប្រសិទ្ធភាព តម្លាភាព មាន​យុត្តិធម៌​និង​គ្មាន​អំពើ​ពុក​រលួយ​។

លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា​«​ខ្ញុំ​យល់​ថា​តុលាការ​ពាណិជ្ជ​កម្មនេះ វា​ប្រាកដជា​ជួយ​លើកតម្កើង​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត មិន​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់ខ្លួន​ឬ​ការ​បណ្តេញចេញ គ្រាន់តែ​មាន​ទំនាស់​ពាណិជ្ជកម្ម​។ ធ្វើ​ឱ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​មិន​ខ្លាច​បាត់បង់​ទុន​វិនិយោគ​របស់​គាត់ ដែល​កើតឡើង​ដោយសារ​ដៃគូ​ពាណិជ្ជកម្ម ក្រោយ​ពី​បាន​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​»​។

បើ​តាម​លោក​ឧកញ៉ា យើង​ទាមទារ​ឱ្យ​មាន​តុលាការ​ពាណិជ្ជ​កម្មនេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ចៀសវាង​គម្រោង​វិនិយោគ​ដូច​គ្នា ដោយ​បង្អាក់​គម្រោង​មួយទៀត​ដោយ​ប្រើ​តុលា​សព្វ​ថ្ងៃនេះ​ឱ្យ​មានការ​រាំងស្ទះ ។ មុន​ឈាន​ដល់​ការ​ដាក់​ឱ្យ​ដំណើរ​តុលាការ​ពាណិជ្ជកម្ម​បាន​គឺ នៅ​មាន​៣​ចំណុច​សំខាន់​ដែល​យើង​នៅ​ជួប​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​អាច​ដំណើរ​បាន​នៅ​ចុងឆ្នាំ​នេះ​ឬ​នៅ​ដើមឆ្នាំ​ក្រោយ​នេះ គឺ​បញ្ហា​ទី​១)-​ទីតាំង​របស់​តុលាការ​ពាណិជ្ជ​កម្មនេះ ដែល​យើង​មិន​ទាន់​មាន​ទីតាំង​នៅឡើយ ខ្វះ​អគារ​សម្រាប់​ប្រតិបត្តិ​និង​កំណត់​ជា​តំបន់​សិន គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ​, សៀមរាប​និង​ភ្នំពេញ​។

ព្រោះ​តុលាការ​នេះ​និង​រៀបចំ​នីតិវិធី កាត់ក្តី​តាម​រយៈ​វី​ដេ​អូ អន​ឡាញ​។​បញ្ហា​ទី​២)- រឿង​ចៅក្រម ផ្នែក​ពាណិជ្ជកម្ម​មិន​ទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ត្រូវការ​បណ្តុះបណ្តាល​បន្ថែម​ដើម្បី​យក​ទៅ​បង្គ្រប់​នៅ​ទីតាំង​ទាំង​បី​ខាងលើ និង​បញ្ហា​ទី​៣)-​នៅ​ខ្វះ​ច្បាប់​ដើម្បី​កាត់ក្តី ដែល​នៅ​ពេល​កន្លង​មក​យើង​អត់​មានច្បាប់​ក្តី​រឿង​វិវាទ​ពាណិជ្ជកម្ម​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ