ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​សមាជិក​អាស៊ាន គាំទ្រ​កម្ពុជា​សាជាថ្មី ចំពោះ​ផែនការ​លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទំនាក់ទំនង​វិបត្តិ​ទេសចរណ៍​អាស៊ាន លើក​ទី​៣ ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន និង​ស្ដាប់​ផែនការ​អនាគត​នៃ​ប្រទេស​នីមួយៗ លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍ ក្នុង…

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទំនាក់ទំនង​វិបត្តិ​ទេសចរណ៍​អាស៊ាន លើក​ទី​៣ ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន និង​ស្ដាប់​ផែនការ​អនាគត​នៃ​ប្រទេស​នីមួយៗ លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​នេះ ប្រារព្ធ​ឡើង ក្រោម​វត្តមាន​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន អាណត្តិ​ឆ្នាំ​២០២១ (ASEAN NTOs) នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ (ASEAN NTOs)​។​

កិច្ចប្រជុំ​ក្រុមការងារ​ទំនាក់ទំនង​វិបត្តិ​ទេសចរណ៍​អាស៊ាន លើក​ទី ៣ ចូលរួម​ពី​តំណាង​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTOs) នៃ​ប្រទេស​សមាជិក​ទាំង​១០ លេខាធិការដ្ឋាន​អាស៊ាន សាម​គម​ន៍​ទេសចរណ៍​អាស៊ាន (ASEANTA) សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (PATA) ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន​-​អាមេរិក (US-ABC) និង​ក្រុមប្រឹក្សា​ធ្វើដំណើរ​ពិភពលោក (WTTC) ដែលមាន​សមាសភាព​ចូលរួម ៧៤​រូប តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន​។

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា និង​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​វិបត្តិ​ជម្ងឺ​កូ​វីដ -១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​លទ្ធផល​ការងារ​ទេសចរណ៍​អាស៊ាន​ផ្សេងៗ​ទៀត ដូចជា​៖ ១. ប្រទេស​អាស៊ាន​ទាំង ១០ បានគិត​គូ​អំពី​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ និង​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​បន្ត និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ រវាង​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការបើក​ទេសចរណ៍​ឡើងវិញ​នេះ ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ​។ ២. ពិនិត្យ​បច្ចុប្បន្នភាព​នៃ​កា​រៀបចំ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការរៀបចំ​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ (​ដឹកនាំ​សម្របសម្រួល​ដោយ​កម្ពុជា​) ដែល​នឹង​គ្រោង​ស្នើសុំ​ការអនុម័ត​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នាពេលខាងមុខ​។ ៣. សហគមន៍​ទេសចរណ៍​អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញ​អំពី​ការគាំទ្រ​អាស៊ាន​ឲ្យ​ពិនិត្យ​លទ្ធភាព​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ដោយ​ធានាបាន​នូវ​សុវត្ថិភាព ទំនុកចិត្ត និង​ភាពជឿជាក់​។ ៤. ប្រទេស​សមាជិក បាន​រាយការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​រៀងៗ​ខ្លួន ក៏ដូចជា​ផែនការ​បើក​ទេសចរណ៍​អន្តរជាតិ​នាពេលខាងមុខ ដែលជា​ទូទៅ​ប្រទេស​ជា​សមាជិក​មាន​គម្រោង​បើក​ទេសចរណ៍ មុន​ឆ្នាំ​២០២២​។​

​សូមបញ្ជាក់ថា ប្រទេស​សមាជិក ក៏បាន​គាំទ្រ​កម្ពុជា​សាជាថ្មី ចំពោះ​ការដាក់​ចុះ​ផែនការ​លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល បានអនុម័ត កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ