ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អង្គភាព​លូ​ទឹក​ម្នាក់​ឈប់​ម៉ូតូ​​បំរុង​​ចូល​​ហាង​​ផឹក​កាហ្វេ ស្រាប់តែ​ជួបគ្រោះស្មានមិនដល់​ទាំងព្រឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​អង្គភាព​លូ​ទឹក​ម្នាក់​ត្រូវ​រថយន្តមួយ​គ្រឿង​បើកកៀរ​​ បណ្តាល​ឱ្យ​​បោក​នឹង​កញ្ចក់​មើលផ្លូវចំក្បាលដួល ដោយ​

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​អង្គភាព​លូ​ទឹក​ម្នាក់​ត្រូវ​រថយន្តមួយ​គ្រឿង​បើកកៀរ​​ បណ្តាល​ឱ្យ​​បោក​នឹង​កញ្ចក់​មើលផ្លូវចំក្បាលដួល ដោយ​ម៉ូតូសង្កត់ពីលើ​​​​បាត់បង់ជីវិត​ភ្លាម​ៗ​​នៅនឹង​​នៅ​កន្លែង ខ​ណៈ​ពេល​ជនរងគ្រោះ​រូបនោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជាមួយ​មិត្ត​រួមការ​ងារ​ទៅ​ផឹក​កាហ្វេ ហើយ​ឈប់​ម៉ូតូ​ប្រុង​ចុះ​ដើរ​ចូល​ទៅ​ក្នុង​ហាង​ ។ បន្ទាប់​ពី​គ្រោះថ្នាក រថយន្ត​បង្ក​​ត្រូវ​​គេ​អះអាង​ថា​​ម៉ាក​ធុន​ដ្រា​ មិន​ចាំ​ស្លាក​លេខ បានបើក​​គេច​បាត់​​។

​គ្រោះថ្នាក់​ដែល​មិន​នឹក​ស្មាន​ដល់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​​មុខ​សិប្បកម្ម​កិន​ស​ង្ក័​សី​​ មួយកន្លែង​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្រុម​ទី​២ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ដែល​បាន​​បាត់បង់ជីវិត​ខាងលើ​​ឈ្មោះ​កែវ វណ្ណ​ឌី ភេទ​ប្រុស អាយុ៤៨​ឆ្នាំ ​ជា​មន្ត្រី​នៅ​អង្គភាព​លូ​ទឹក​នៃ​មន្ទីរ​សា​ធារ​ណះ​ការ​និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​អង្គភាព​ និង​មាន​ស្រុក​កំណើត​ភូមិ​ត្រាវ​ឯម ឃុំ​ពពាល ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ​ជា​អ្នក​រួម​ដំណើរ និង​មិត្តភក្តិ​​ម្នាក់​​ទៀត​ឈ្មោះ ស៊ឹ​ម ភាព ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​ ជា​មន្ត្រី​អង្គភាព​លូ​ទឹក ដូច​គ្នា ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យគី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1L-3623 ។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ដោយ​ឈ្មោះ ស៊ឹ​ម ភាព​ជា​អ្នក​ឌុ​ប ​បាន​ធ្វើ​ដំណើរ​ចេញពី​មន្ទីរ​សា​ធារ​ណការ ​និង​ដឹក​ជញ្ជូន ​ក្នុង​គោល​​បំណង​​ទៅ​ផឹក​កាហ្វេ ។​ ខ​ណៈ​ពេល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​កន្លែង​កើតហេតុ ក៍បាន​ឈប់ ហើយ​ជន​រង​គ្រោះ​ដែល​ជាអ្នក​​ជិះ​ក្រោយ ក៍បាន​លើកជើង​ចុះ​ពីលើ​ម៉ូតូ​មិន​ទាន់​ផុត​ផង ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មក​​កៀរ​ បណ្តាល​អោយ​បោក​នឹង​កញ្ចក់​មើលផ្លូវ​ចំ​ក្បាល​ដួល ​ដោយ​ម៉ូតូ​សង្កត់ពីលើ បណ្តាល​អោយ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​។ ​ចំណែក​អ្នកបើកបរ​ម៉ូតូ​ពុំ​បណ្តាល​អោយរ​ងរ​បួស​ឡើយ​។ ភ្លាម​ៗ​​​នោះ​ រថយន្ត​បង្ក​​ក៍បាន​បើក​គេច​ចូល​រាជធានី​ភ្នំពេញ​បាត់​ស្រមោល ។

​ក្រោយពេលកើតហេតុ នគរបាល​ក៏​បាន​ទាក់ទងទៅ​​គ្រូពេទ្យ​ចុះមក​​ធ្វើតេស្តរ​កកូ​វី​ដដែរ​ លទ្ធផល​គឺ​អវិជ្ជមាន​ ក៍បាន​ប្រគល់ស.ព​ជនរងគ្រោះ​​អោយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក​កំណើត ដើម្បី​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ