ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​បារម្ភ​ចំពោះ​កូន​ដែល​កំពុង​លាក់ខ្លួន​សំងំ​ក្នុង​ផ្ទៃ​ម្តាយ

2 ឆ្នាំ មុន

កាល​កូន​លាក់ខ្លួន​ពួន​សំងំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​៩​ខែ​និង​១០​ថ្ងៃ ម្តាយ​តែង​ខ្វល់ខ្វាយ​ចំពោះ​សុខភាព​របស់​កូន​គ្រប់​វិនាទី​ខ្លាចក្រែង​កូន​មានទុក្ខ​លំបាក​ដោយហេតុ​ផ្សេង​ៗ ។ ហេតុនេះ​ហើយ​ទោះ​ម្តាយ​បរិភោគ​បាយ​ចំណី អាហារ​ហឹរ​ប្រៃ​ហើយ​ក្តៅ​ផង ពុំ​ហ៊ាន​បរិភោគ​ឱ្យ​រំលង ខ្លាចក្រែង​កូនរង​ទុក្ខ​ក្នុង​ផ្ទៃ ។ ១- អោះអោ​!…

កាល​កូន​លាក់ខ្លួន​ពួន​សំងំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​៩​ខែ​និង​១០​ថ្ងៃ ម្តាយ​តែង​ខ្វល់ខ្វាយ​ចំពោះ​សុខភាព​របស់​កូន​គ្រប់​វិនាទី​ខ្លាចក្រែង​កូន​មានទុក្ខ​លំបាក​ដោយហេតុ​ផ្សេង​ៗ ។ ហេតុនេះ​ហើយ​ទោះ​ម្តាយ​បរិភោគ​បាយ​ចំណី អាហារ​ហឹរ​ប្រៃ​ហើយ​ក្តៅ​ផង ពុំ​ហ៊ាន​បរិភោគ​ឱ្យ​រំលង ខ្លាចក្រែង​កូនរង​ទុក្ខ​ក្នុង​ផ្ទៃ ។

១- អោះអោ​! ព្រះ​មាតាបិតា មានធម៌​មេត្តា​សង្គ្រោះ​កូន តាំងពី​កូន​មក​នៅ​ជ្រក​ពួន លាក់ខ្លួន​សំងំ​ក្នុង​ផ្ទៃ​ម្តាយ​ ។

២- លុះ​ខែ​មួយ​ពីរ​អ្នកដឹង​ច្បាស់ អ្នក​ត្រេកអរ​ណាស់​ចិត្ត​រីករាយ កាល​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​ម្តាយ អ្នក​តែង​ខ្វល់ខ្វាយ​មិន​ឱ្យ​ហ្មង ។

៣- ទោះ​បរិភោគ​បាយ​ចំណី អាហារ​ហឹរ​ប្រៃ​ហើយ​ក្តៅ​ផង ពុំ​ហ៊ាន​បរិភោគ​ឱ្យ​រំលង ខ្លាចក្រែង​កូនរង​ទុក្ខ​ក្នុង​ផ្ទៃ​ ។

៤- ណាមួយ​ចិត្ត​អ្នក​គិត​រំពឹង ចង់​ដឹង​ថា​កូនប្រុស​ឬ​ស្រី ដែល​ទើបនឹង​ចាប់កំណើត​ថ្មី កូនប្រុស​ឬ​ស្រី​ខ្មៅ​ឬ​ស​ ។

៥- អ្នក​ម្តាយ​មានធម៌​ព្រហ្មវិហារ មេត្តា​នោះ​ជា​ចិត្ត​ស្មោះសរ ស្រឡាញ់​អាណិត​ចិត្ត​ត្រេកអរ ដួងចិត្ត​បវរ​គ្រប់​មាសា ​។

៦- ជិត​ថ្ងៃ​ប្រសូត​ស្រងូត​មុខ កើតទុក្ខ​ចម្បែង​ក្នុង​ឱ​រ៉ា ការ​ក្រែង​មាន​គ្រោះកាច​ឫស្យា បន់ស្រន់​ទេវតា​ឱ្យ​ជួយ​ផង​ ។

៧- នឹក​ដល់​គុណមាតា​បិតា គុណ​ដូន​គុណ​តា​ជួយ​គ្រប់គ្រង ការពារ​បិសាច​ឱ្យ​រំលង ប្រសូត​បុត្រ​ផង​ផុត​ទុក្ខ​ភ័យ ​។

៨- លុះ​ថ្ងៃ​គម្រប់​គ្រប់​មាសា ប្រសូត​បុត្រ​ភ្ងា​ចេញ​ចាក​ផ្ទៃ ទោះ​ខ្មៅ​ឬ​ស​ប្រុស​ឬ​ស្រី អ្នក​ថ្នាក់ថ្នម​បី​រាល់វេលា ​។

៩- ពី​ខែ​មួយ​ដល់​ខែ​ដប់ ពកូន​គ្មាន​ឈប់​ផ្ទប់​ឱ​រ៉ា លុះដល់​កូន​កើត​ឃើញ​រូបា មាតា​ថ្នាក់ថ្នម​ដោយ​មេត្រី ​។

១០- ស្រឡាញ់​រូប​កូន​ស្មើ​ជីវិត គ្មាន​គិត​នឿយហត់​ថា​យប់​ថ្ងៃ ពេល​បរិភោគ​បាយ​នំចំណី ដៃ​ម្ខាង​ម្ចាស់​ថ្លៃ​អ្នក​បីកូន ។

១១- ដៃ​មួយ​អ្នក​ហូប​នូវ​អាហារ លំបាក​វេទនា​ស្គម​ទាំង​ខ្លួន ចិត្ត​ម្តាយ​គ្មាន​ខ្ជិល​នឹង​រូប​កូន ថែថួន​ថ្នម​បីបំ​បៅដោះ ។
១២- ពេល​ណា​ដែល​កូន​ក្តៅ​រងា ទ្រូង​ម្តាយ​ខ្លោចផ្សា​មុខក្រៀម​ក្រោះ រត់​រក​ពេទ្យហ្ម​ជួយ​រំដោះ ចាយ​អស់​ទ្រព្យធន​ឱ្យ​កូន​ជា ។

កូន​បាន​ជ្រក​ក្នុង​ជម្រក​នេះ​ហើយ តើ​ត្រជាក់ត្រជុំ​ប៉ុនណា​ទៅ0x017d7 តើ​ទឹកចិត្ត ដែល​ជា​ជម្រក​សម្រាប់​កូន​មាន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ឬ ? ចុះ​ពេលកូន​មានទុក្ខ​លំបាក​វិញ តើ​ឪពុក​ម្តាយ​មាន​ទឹកចិត្ត និង​ចាត់វិធានការ​យ៉ាងដូចម្តេច​ដែរ ? សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ