ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ​ទៀត​ហើយ​ ! ក្រុមហ៊ុន​នេះ​កំពុង​​បញ្ជាឱ្យ​លុប​ចោល​ព័ត៌មាន​មួយ​ចំនួនក្នុង​រយៈពេល២៤​ម៉ោង ពី​ប្រទេស​រុ​ស្ស៊ី

2 ឆ្នាំ មុន

បច្ចេកវិទ្យា​ ៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ សហព័ន្ធ​រុ​ស្ស៊ី​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Google លុប​ចោល​ព័ត៌មាន​មួយ​ចំនួន​ក្នុង​រយៈពេល ២៤​ម៉ោង​ដែល​រដ្ឋាភិបាល​សម្រេច​ថា ​ជា​ព័ត៌មាន​ខុសច្បាប់ បើ​មិន​ដូច្នោះ​ទេ ​ក្រុមហ៊ុន​នឹង​ប្រឈម​នឹង​ការ​ផាកពិន័យ…

បច្ចេកវិទ្យា​ ៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ សហព័ន្ធ​រុ​ស្ស៊ី​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Google លុប​ចោល​ព័ត៌មាន​មួយ​ចំនួន​ក្នុង​រយៈពេល ២៤​ម៉ោង​ដែល​រដ្ឋាភិបាល​សម្រេច​ថា ​ជា​ព័ត៌មាន​ខុសច្បាប់ បើ​មិន​ដូច្នោះ​ទេ ​ក្រុមហ៊ុន​នឹង​ប្រឈម​នឹង​ការ​ផាកពិន័យ ហើយ​ថែម​ទាំង​អាច​រង​ការ​បន្ថយល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ទៀត​ផង​។

លោក Roskomnadzor បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​Google ប្រមាណ​ជា ២៦០០០​ដង ដើម្បី​ឱ្យ​ក្រុមហ៊ុន​លុប​ចោល​ព័ត៌មាន​ខុសច្បាប់​មាន​ដូច​ជា វី​ដេ​អូ​ដែល​មានការ​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​អំពើ​ហិង្សា និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ទាក់ទង​ទៅ​នឹង​ក្រុម​ជ្រុលនិយម​ ។ ក្រុមហ៊ុន​អាច​នឹង​ត្រូវ​រង​ការ​ផាកពិន័យ​ពី មួយ​ម៉ឺន​ដុល្លារ ​ទៅប្រាំ​ម៉ឺន​ដុល្លារ ប៉ុន្តែ​ការ​ផាកពិន័យ​អាច​កើនឡើង​រហូត​ទៅ​ដល់ ១០​ភាគរយ នៃ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ ប្រសិនបើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​មិន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​។

ក្រៅពី​ការ​ស្នើ​សុំ​ឱ្យ​លុប​ចោល​ទិន្នន័យ​មួយ​ចំនួន​នោះ ក្រុមហ៊ុន Google ក៏​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា ពុំ​មាន​តម្លាភាព​ទាក់ទង​ទៅ​នឹង​ការ​ដាក់​កំណត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ RT និង Sputnik នៅ​ក្នុង​កម្មវិធី YouTube ផង​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ខែមីនា​កន្លង​ទៅ រដ្ឋាភិបាល​ក៏​បាន​បន្ថយល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ របស់​ក្រុមហ៊ុន Twitter ដោយសារ​តែ​ក្រុមហ៊ុន​នេះ មិន​បាន​ធ្វើការ​លុប​ចោល​ព័ត៌មាន ដែល​ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​បាន​ទាន់​ពេលវេលា​។ ប៉ុន្តែ​ក្រុមហ៊ុន Twitter បាន​លុប​ចោល​ព័ត៌មាន​ដែល​រដ្ឋាភិបាល​បាន​ស្នើ​សុំ​យ៉ាង​លឿន ក្រោយ​ពី​រដ្ឋាភិបាល​ព្រមាន​ថា នឹង​បិទ​កម្មវិធី​នេះ​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ​៕

ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង