ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍របស់វីតាមីន E មកលើរាងកាយ

2 ឆ្នាំ មុន

កន្លងមក យើងធ្លាប់ចុះផ្សាយរួចមកហើយពីអត្ថប្រយោជន៍របស់វីតាមីន ​B និង D។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់វីតាមីន E វិញម្តង។ គេបានប្រើប្រាស់វាតាមការលេប…

កន្លងមក យើងធ្លាប់ចុះផ្សាយរួចមកហើយពីអត្ថប្រយោជន៍របស់វីតាមីន ​B និង D។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់វីតាមីន E វិញម្តង។ គេបានប្រើប្រាស់វាតាមការលេប និង ការលាប។ តើវាមានប្រយោជន៍អ្វីខ្លះ?

១. ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី៖ ​អ្វី​ដែលវាធ្វើ គឺ​ទៅ​តោង​ជាមួយនឹង​អុកស៊ីសែន​ក្នុង​រាងកាយ និង​ការពារ​វីតាមីន​ផ្សេងៗ​ទៀត​ដូចជា វីតាមីន A ពី​ការខូចខាត ដូច្នេះ វា​ក៏​អាច​ត្រូវបាន​បឺត​ស្រូប ចូលទៅ​ក្នុង​ខ្លួន​កាន់តែ​ស្រួល​ដែរ​។ វាក៏​មាន​សារៈសំខាន់ សម្រាប់​ភ្នាស​របស់​កោសិកា​ដែរ​។ ការសិក្ស​ជា​ច្រើន​បង្ហាញ​ថា វីតាមីន E អាច​ជួយ​បង្ការ​បញ្ហា​បេះដូង ដែល​ទាក់ទង​នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​បាន​។

២. រំលាយ​កំណក​ឈាម​៖ រឿង​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរំលាយ​កំណក​ឈាម ដែល​ខុស​ប្រក្រតី ចេញពី​សរសៃឈាម ជាពិសេស សរសៃឈាម​អាកទែ​តែម្តង ដូច្នេះ វា​ក៏​មាន​ប្រយោជន៍ ក្នុង​ការបង្ការ​ជំងឺ​បេះដូង​ច្រើន​ប្រភេទ​ដែរ​។

​​​៣. បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​៖ អត្ថប្រយោជន៍​ផ្សេង​មួយទៀត នៃ​ការ​ញ៉ាំ​វីតាមីន E គឺថា វា​អាច​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ កូ​ឡេ​ស្តេ​រ៉ុល​ទាប មានន័យ​ថា អ្នក​ក៏​មិន​ងាយ​មាន​បញ្ហា​បេះដូង ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ដែរ​។

៤. ពង្រឹង​ដល់​សុខភាព​ស្បែក​៖ រឿង​នេះ​គួរតែ​អរគុណ ដល់​អង់​ទី​អុកស៊ី​ដង់​របស់​វីតា​មីន E ហើយ ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត​។ សក់​អ្នក​ក៏​នឹង​ទទួលបាន ប្រយោជន៍​ពី​វីតាមីន E ដែរ ព្រោះ​វា​នឹង​ជំរុញ​ដល់រ​បត់​ឈាម​រត់ ទៅក្នុង​ស្បែកក្បាល ដើម្បី​ជួយ​ឲ្យ​សក់​នោះ លូតលាស់​កាន់តែ​មាន​សុខភាព​ល្អ​។ វីតាមីន E ត្រូវបាន​គេ​រកឃើញ​ថា អាច​ព្យាបាល​បញ្ហា​ស្បែក​ច្រើន​ប្រភេទ​ដូចជា ជំងឺ​មុន ស្នាម​ស្បែក និង​ស្បែក​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។

៥. ទប់ស្កាត់​ភាព​អស់កម្លាំង​៖ សព្វថ្ងៃនេះ មនុស្ស​យើង​មាន​ការងារ​ធ្វើ​ច្រើនណាស់ ក្នុងពេល​តែមួយ ហើយ​វា​ក៏​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​ពេល​ខ្លះ អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា វីតាមីន E អាច​ជួយ​ប្រឆាំង នឹង​ភាព​អស់កម្លាំង​អ្នក​បាន​។

​សរុបសេចក្តី​មក វីតាមីន E ដើរតួ​នាទ​ដ៏​សំខាន់​មួយ ចាប់ពី​លុបបំបាត់​ការឡើង​ខ្ពស់ របស់កូ​ឡេ​ស្តេ​រ៉ុល រហូត​ដល់​ជួយ​ដល់​សុខភាព​សក់ និង​ស្បែក​។ ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន E ខ្ពស់​ក៏​អាច​ផ្តល់​នូវ​សុខភាព​បានដែរ ដូច្នេះហើយ ចូរ​ប្រាកដថា អ្នក​បាន​ជ្រើសរើស​ម្ហូប​បាន​ត្រឹមត្រូវ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ