រាជធានីភ្នំពេញ ៖ កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យ ដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ ខណ្ឌពោធិ៍សែនជ័យ សរុបបានចំនួន៧៤៤ នាក់ គឺមានវិជ្ជមាន ចំនួន៣៩នាក់ ។ នេះបើយោងតាមផេក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះ ។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ជាលទ្ធផលសរុបបានចំនួន ៧៤៤នាក់ តែវិជ្ជមានមានតែ៣៩នាក់ ៕
ចែករំលែកព័តមាននេះ