ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ២នាក់ ម្នាក់ស្លា.ប់ ម្នាក់ទៀត ជាជនជាតិថៃ រដ្ឋបាលខេត្ត អនុវត្តបម្រាមគោចរ ១សប្តាហ៍

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អាជ្ញាធរសមត្ថកិច្ច បានរកឃើញ​អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងផ្ទះសំណាក់១ គឺ​ម្នាក់ស្លាប់ និង​ម្នាក់ទៀត ជាជនជាតិថៃ ត្រូវបាននាំទៅព្យាបាល។…

បន្ទាយមានជ័យ៖ អាជ្ញាធរសមត្ថកិច្ច បានរកឃើញ​អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងផ្ទះសំណាក់១ គឺ​ម្នាក់ស្លាប់ និង​ម្នាក់ទៀត ជាជនជាតិថៃ ត្រូវបាននាំទៅព្យាបាល។ ភ្លាមៗ រដ្ឋបាលខេត្ត បានចាត់​វិធានការរដ្ឋបាល ក្នុងក្រុងសិរីសោភណ្ឌ ដោយអនុវត្តបម្រាមគោចរ រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ តទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅផ្ទះ​សំណាក់ MB មានអ្នកស្លាប់ ដោយវិជ្ជមានកូវីដ-១៩ ម្នាក់ នៅ​ក្នុងបន្ទប់លេខ១០៥។ ជននោះ ឈ្មោះ វឿន ចាន់ទី ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលរស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុ​ង​ប៉ោយប៉ែត ដែលទើបត្រលប់ពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ បុរសនោះ បានដេកស្លាប់ម្នាក់ឯង ក្នុងបន្ទប់ ដោយដៃជាប់សេរ៉ូម និងប្រើប្រាស់ឱស​ថ​។

អ្នកដែលស្នាក់នៅក្នុងផ្ទះសំណាក់ យីហោ MB មានចំនួន ២១នាក់ ស្រី ០៦នាក់ មានខ្មែរចំនួន ០៩នាក់ ស្រី ០២នាក់ មានម្ចាស់ និងបុគ្គលិកផ្ទះសំណាក់ ៥នាក់ ស្រីម្នាក់ និងជនជាតិថៃ ១០នាក់ ស្រី ០៣នាក់ ជនជាតិចិន ចំនួនម្នាក់។ ក្រុមគ្រូពេទ្យ បាន​យកសំណាក ធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ​-១៩ ចំនួន ២នាក់ ១.ឈ្មោះ វឿន ចាន់ទី ភេទប្រុស អាយុ ៣៧ឆ្នាំ (ស្លាប់) និង​២.ឈ្មោះ អាប់ ភីស៊ិត ភេទប្រុស អាយុ ២៣ឆ្នាំ (ជនជាតិថៃ)។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្គ្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺអាជ្ញាធរ បានចាត់​វិធាន​ការរដ្ឋបាល រយៈពេល ១សប្តាហ៍ គឺ​ចាប់ពីថ្ងៃទី១៥ រហូតដល់ ២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងរយៈពេល ១សប្តាហ៍នេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ចាប់ពីម៉ោង ២០យប់ ដល់ម៉ោង ៥ព្រឹក ជាកំហិត លើកលែងតែចំពោះករណី ដូចជា ការដឹកជញ្ជូនទំនិញធុនធ្ងន់ ការធ្វើដំណើរដោយមូលហេតុ​សុខភាព​​បន្ទាន់  និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរ​មានសមត្តកិច្ច ដែលនៅជិត​បំផុត ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋបាល និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន​-អង្គភាព៕ ​ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ