រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាថា កម្ពុជាបញ្ចៀសអំពើភេរវកម្ម និងបង្ក្រាបទាន់ពេ លវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងធានាស្ថិរភាពសន្ដិសុខផ្ទៃក្នុង រក្សាប្រក្រតីកម្ម នៃកិច្ចដំណើរការស្ថាប័នកំពូលៗរបស់ជាតិ និងជីវភាពសង្គម ។ នេះបើតាមសារលិខិតជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ ថ្ងៃកំណើរនគរបាលជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតតែសព្វថ្ងៃនេះ កម្ពុជាកំពុងក្រាលគ្របដោយសុខសន្តិភាព ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្ម រួមចំណែកការពារសន្តិភាព ពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រកបដោយស្មារតីស្នេហាជាតិ និងមាតុភូមិ ។
សម្ដេចតេជោ បន្ដថា ជាក់ស្ដែង នាឆ្នាំ២០២០ និងឆ្នាំ២០២១នេះ បើទោះកម្ពុជា ប្រឈមយ៉ាងស្រួចស្រាលទៅនឹងវិបត្តិសុខភាពសាធារណៈដែលបណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែតាមរយៈនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុតស្រួច របស់កងកម្លាំងនគរបាលជាតិបានធ្វើឲ្យបរិយាកាសសន្តិសុខសង្គមជារួមមានភាពល្អប្រសើរ ដោយបានការពារយ៉ាងរឹងមាំនូវខឿនសន្តិភាពឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។
ក្នុងសារលិខិតសម្ដេចតេជោ បានបញ្ជាក់ថា «ជាមួយគ្នានេះ កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋក ម្មឆ្លងដែនគ្រប់ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបានប្រក្រតីកម្ម នៃកិច្ចដំណើរការស្ថាប័នកំពូលៗ របស់ជាតិ និងជីវភាពសង្គម ព្រមទាំង ការពារប្រកបដោយសុវត្ថិភាព នូវគោលដៅនយោបាយ ការទូតសេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងទេសចរណ៍»។
សម្ដេចតេជោ បន្ថែមថា បណ្តាបទល្មើសព្រហ្មទណ្ឌបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារបទល្មើសសេដ្ឋកិច្ច បទល្មើសបច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព សកម្មភាពក្មេងទំនើងល្បែងស៊ីសងខុសច្បាប់ជាដើមត្រូវបានចាត់វិធានការបង្ក្រាបយ៉ាងសស្រាក់សម្រាំ និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ