ឡានដឹកកម្មករជិត៥០នាក់ជួបគ្រោះធ្លាក់ចេញពីផ្លូវជ្រុលទៅបុកដើមឈើ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករមួយគ្រឿងបានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើ បណ្ដាលឲ្យកម្មករ-កម្មការិនី
ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករមួយគ្រឿងបានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើ បណ្ដាលឲ្យកម្មករ-កម្មការិនី
ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករមួយគ្រឿងបានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើ បណ្ដាលឲ្យកម្មករ-កម្មការិនីសរុបចំនួន46នាក់ បានរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង6និង15នាទីព្រឹកថ្ងៃទី 13 ខែឧសភា ឆ្នាំ 2021 នៅតាមបណ្តោយផ្លូវកៅស៊ូលេខ 137 សិ្ថតនៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3d-5860 បើកបរដោយបុរសឈ្មោះ ឈឿន ឆុន អាយុ55ឆ្នាំ មានទីលំនៅ ភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅខាងឆ្វេងដៃ រួចជ្រុលទៅបុកនឹងដើមឈើ បណ្ដាលឲ្យកម្មកររងរបួសធ្ងន់ស្រាលសរុបចំនួន46នាក់ ។
តាមប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឱ្យរថយន្ដជួបគ្រោះថ្នាក់បែបនេះ គឺដោយសារផ្លូវកោងនិងរអិល ហើយអ្នកបើកបរមិនប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿនក៏បណ្ដាលឱ្យធ្លាក់ចេញពីផ្លូវតែម្ដង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល បានហៅរថយន្តសង្គ្រោះបន្ទាន់និងរថយន្តផ្សេងទៀតមកដឹកកម្មករយកទៅព្យាបាលនៅមណ្ឌលសុខភាព ។ ចំណែកឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។
ជុំវិញករណីខាងលើនេះដែរ គេបានសង្កេតឃើញរថយន្តដឹកកម្មករនៅតែដឹកមនុស្សច្រើនលើសចំណុះ គ្មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងមិនបានរក្សាគម្លាតសុវត្ថិភាពពីគ្នាឡើយ ៕
ចែករំលែកព័តមាននេះ