ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ត្រូវ​បាន​លាតត្រដាង​! ករណី​ឆេះ​ស្លា​.​ប់​ទាំង​ម្តាយ និង​កូន​ៗ៤​នាក់​នោះ គឺជា​ស្នាដៃ​ប្តី

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​ព័ត៌មាន​បឋម​ដែល​ទទួល​បាន​ពី​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ដល់​ទៅ​៥​នាក់ ក្នុង​នោះ​មាន​ម្ដាយ​និង​កូន​តូច​ៗ​ចំនួន​៤​នាក់​ទៀត​នោះ គឺជា​ករណី​ឃាត​.​កម្ម​​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​បុរស​ជា​ប្តី និង​ត្រូវជា​ឪពុក​ដែល​បាន​ស​ម្លា​.​ប់​ទាំង​គ្រួសារ ។…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​ព័ត៌មាន​បឋម​ដែល​ទទួល​បាន​ពី​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ដល់​ទៅ​៥​នាក់ ក្នុង​នោះ​មាន​ម្ដាយ​និង​កូន​តូច​ៗ​ចំនួន​៤​នាក់​ទៀត​នោះ គឺជា​ករណី​ឃាត​.​កម្ម​​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​បុរស​ជា​ប្តី និង​ត្រូវជា​ឪពុក​ដែល​បាន​ស​ម្លា​.​ប់​ទាំង​គ្រួសារ ។ យ៉ាងនេះ​ក្តី ព័ត៌មាន​ទទួល​បាន​ពី​ដំបូង​ដែល​ថា​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ គឺ​មិន​ពិត​នោះ​ទេ​។

លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ដែល​បណ្ដាល​ឱ្យ​ប្រពន្ធ និង​កូន​៤ នាក់​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​នោះ គឺជា​អំពើ​ឃាត​.​កម្ម​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី ព្រោះតែ​ផ្ដើម​ចេញពី​ទំនាស់​ក្នុង​គ្រួសារ ។

ចំពោះ​ករណី​លើ​ខាងលើ​នេះ​ផង​ដែរ លោកស្នងការ​រង​មិន​បាន​ប្រាប់​លម្អិត​ពី​អំពើ​មនុស្ស​ឃា​.​ត​លើ​គ្រួសារ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ដែល​ធ្វើ​ការងារ​នេះ បានឱ្យ​ដឹង​ថា ទាំង​ប្រពន្ធ និង​កូន​ៗ​សុទ្ធតែ​បាន​ស្លា​.​ប់​មុន​ពេល​អគ្គិភ័យ​ឆាបឆេះ​ឡើង ។

ដោយឡែក​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​វិញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ជា​ប្រពន្ធ​មានកូន​ចំនួន​៤​នាក់​នោះ ហើយ​កូន​ៗ​ទាំង​៤​នោះ​មិនមែន​ជា​កូន​ជាមួយ​បុរស​ជា​ប្តី​ចុង​ក្រោយ​នេះ​ទេ គឺជា​កូន​របស់​ប្តី​មុន​ៗ ដូច្នេះ​ស្ត្រី​រង​គ្រោះ​រូប​នេះ គឺ​មាន​ប្ដី​ចំនួន​​២​នាក់​រួច​មក​ហើយ​។ ចំណែក​បុរស​ដែល​ជា​ប្តី​ចុង​ក្រោយ​នេះ គឺជា​ប្ដី​ទី​៣ ពុំ​មានកូន​នោះ​ទេ​។

គួរ​រំលឹក​ថា ករណី​ឃាត​.​កម្ម​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​ដើម​​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អៀន សុខ អាយុ​៣៨​ឆ្នាំ និង​កូន​ៗ​ចំនួន​៤​នាក់​បាន​ស្លា​.​ប់ ដោយសារ​បុរស​ជា​ប្តី​ចុង​ក្រោយ​ឈ្មោះ នួន សា​រ៉េ​ត អាយុ​៤១​ឆ្នាំ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ