ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៤​នាក់​ថ្មី​បន្ថែមទៀត​

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៤​នាក់​ទៀត ត្រូវបាន​រដ្ឋបាលខេត្ត​ព្រៃវែង ទើប​រកឃើញ​លទ្ធផល​វិជ្ជមាន កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​។…

​ខេត្តព្រៃវែង​៖ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៤​នាក់​ទៀត ត្រូវបាន​រដ្ឋបាលខេត្ត​ព្រៃវែង ទើប​រកឃើញ​លទ្ធផល​វិជ្ជមាន កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​។ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ទាំង ៤​នាក់ រួមមាន ឈ្មោះ​ដូចខាងក្រោម​៖

១.​ឈ្មោះ គង់ នាង ភេទ​ស្រី អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​សាលា ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។​

២.​ឈ្មោះ អ៊ូ​ក ស្រី​ណាក់ ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៣.​ឈ្មោះ ហ៊ួ​ន ចាន់​ធី ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៤.​ឈ្មោះ ចាប ស៊ា​ប​ហៃ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។​

​អាជ្ញាធរ​ខេត្តព្រៃវែង សូម​អំពាវនាវ​ដល់​អ្ន​ក ដែល​បាន​ប្រាស្រ័យ​ទាក់ទង​និង​ប៉ះពាល់​ដោយផ្ទាល់ រឺ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ទាំង ៤​នាក់​ខាងលើនេះ សូម​ដាក់ខ្លួន អោយនៅ​ដាច់ដោយឡែក តាមដាន​សុខភាព រយៈពេល ១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សូម​រម្លឹកថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ខេត្តព្រៃវែង មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៦​នាក់ កាលពី​ថ្ងៃទី​១ ខែឧសភា​។ ជារួម នៅ​ខេត្តព្រៃវែង មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប ចំនួន ១១៤​នាក់​។ ក្នុងនោះ ជាសះស្បើយ ៦៤​នាក់ ស្លាប់ ម្នាក់ និង​កំពុង​ព្យាបាល ៤៩​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ