ត្រឹម២ថ្ងៃ! បង្ក្រាបទីតាំងល្បែ.ងខុសច្បាប់៥ករណី ឃាត់ខ្លួន២០នាក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានចាត់អោយលោក ចាន់ គន្ថេត លោក យស យុទ្ធី និងលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអនុវត្តវិធានការរដ្ឋបាលបិទទីតាំងចំនួន៥ជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។
លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង រួមមាន ១-ហាងកាហ្វេយីហោឈ្មោះ ស្រីឡែន កាហ្វេធម្មជាតិ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន និង២-ហាងកាហ្វេប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអ៉ិនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន÷ តុ០៣ កៅអី១០ និងទូរទស្សន៍០១។
លោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរួមមាន ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអុីនធើណេត ខុសច្បាប់ ស្ថិតនៅ ផ្ទះលេខ៥២E0 ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំ ម្ចាស់ទីតាំង ហាមប្រព្រឹត្ត ល្បែងស៊ីសងខុសច្បាប់ ក្នុងមានប្រព្រឹត្ត បទល្មើស អជ្ញាធរ និង បិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
លោក លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរួមមាន ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ១៧២ ក្រុម៥៣ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានធ្វើកំណត់ហេតុបិទទីតាំង ដកកុំព្យូទ័រ ចំនួន១១គ្រឿង ទូរទស្សន៍ចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ( ម៉ាក Scoppy ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GY-1918 ) កៅអីចំនួន ១៧កៅអី តុចំនួន ១៤តុ ។ និងបានឃាត់ខ្លួនមនុស្សចំនួន១៦ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ