ខេត្តតាកែវ ៖ ការយកសំណាកអ្នកពាក់ព័ន្ធ នៅភូមិសំបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ លទ្ធផលសំណាកលើកទី១ ចំពោះអ្នកដែលបានពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ឈ្មោះ ងិន សុខគា ចំនួន១៧អង្គ/នាក់ គឺអវិជ្ជមានទាំងអស់។
ហើយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ដោយមានការសម្របសម្រួលពីអាជ្ញាធរ ក្រុមគ្រូពេទ្យ ដឹកនាំដោយលោក វង សារ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានចុះយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់បន្ថែមទៀតចំនួន១៤នាក់។
លោក គឹម ភក្តី អភិបាលស្រុកកោះអណ្តែត ក៏បានអំពាវនាវសូមបងប្អូនចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីយកសំណាក បើដឹងខ្លួនថា បានពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ។ ដើម្បីបន្តអនុវត្តវិធានការដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី «៣ កុំ ៣ ការពារ» និងការអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះរង់ចាំយកសំណាកលើកទី២ទៀត ។
ចែករំលែកព័តមាននេះ