ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​លោក K01 ដែលផ្សាយវី​ដេ​អូ​មួយ​ មាន​លក្ខណៈ​ញុះញង់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៣​កុំ ៣​ការពារ គឺជា​រឿង​ចាំបាច់​ណាស់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៣​កុំ ៣​ការពារ គឺជា​រឿង​ចាំបាច់​ណាស់ ហើយ​កាន់តែ​ចាំបាច់​ទៅ​ទៀត​នោះ គឺ​គ្មាន​ការ​ចាំបាច់​ទេ កុំ​ចេញពីផ្ទះ ព្រោះ​មិន​ស្លា​.​ប់​ទេ គ្រាន់តែ​ដេក​ផ្ទះ​នោះ ផ្ទុយ​ទៅ​វិញ សុខភាព​កាន់តែ​ល្អ ។

ការ​ប្រកាស​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានអោយ​ដឹង​ដែរ​ថា «​អា​អ​ន្ទិ​ត K01 ស្រែក​សុទ្ធតែ​ប៉ុន្មាន​.. អី​ប៉ុន្មាន ។ ក្មួយ K01 ពូ​ផ្តាំ​ទៅ​អា​ក្មួយ ដក​វី​ដេ​អូ​ឯង ក្រវាត់​ចោល​ទៅ ប្រយ័ត្ន​ណា បើ​ថា​ក្បាលរឹង គឺ​គ្មាន​ជម្រើស​ទេ ម្សិលមិញ​យក​មួយ​នៅ​(​ខេត្តកំពង់ស្ពឺ​) អាហ្នឹង​និយាយ​ស្អី ញុះ​ញ៉​ង់ បង្កើត​ចលាចល​(​រឿង​ចាក់​វ៉ាក់សាំង​) អ៊ីចឹង​មាន​តែ​គេ​វ៉ៃ​ខ្នោះ តែ​ប៉ុណ្ណឹង ។ អាហ្នឹង​គេ​ហៅ​ថា ជាប់គុក ដូច​បំណង​ហើយ បើ​ចង់​ជាប់​» ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​គេ​មិន​បិទ​ជិតឈឹង​នោះ គឺ​អនុញ្ញាត ឲ្យ​ចេញ​នៅ​ក្រោយ​ម៉ោង ៥​ភ្លឺ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ថា «​ប៉ុន្តែ សម្តី​និយាយ​ឲ្យ​ប្រយ័ត្នប្រយែង ពេលវេលា​នេះ មិនមែន​ជា​ពេលវេលា លោក​ឯង​.. ព្រោះ​សម្តី K01 ធ្ងន់​ណាស់ តែ​មិនដឹង​ថា K01 ដក​ចេញ​ហើយ ឬ​នៅ ? ហើយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដឹង​ឬ អត់​ទេ ? » ។

សូមរម្លឹកថា កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០ កន្លង​មក អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​ព្រមាន លោក ឃឿ​ន សូ​ឡា ហៅ K01 ផង​ដែរ បើ​មិន​ស្ដាប់​តាម​ការ​ណែនាំ ក្រសួង​ព័ត៌មាន នឹង​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ