ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមសោកស្តាយបំផុត! បុរស​ខ្មែរ​២​នាក់​ទៀត​ស្លា.ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​៨ ខែមេសា​នេះ មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០២​នាក់ អាយុ ៦៨​ឆ្នាំ និង​អាយុ ៤៩​ឆ្នាំ បាន​ទទួលមរណភាព…

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​៨ ខែមេសា​នេះ មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០២​នាក់ អាយុ ៦៨​ឆ្នាំ និង​អាយុ ៤៩​ឆ្នាំ បាន​ទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅមន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលនាំឱ្យកម្ពុជាមានអ្នកជំងឺស្លា.ប់ ដោយកូវីដ ១៩ ឡើងដល់ ២៤ នាក់ហើយ ។

ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ អាយុ​៦៨​ឆ្នាំ ដែល​រស់​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ០១:៤០​នាទី រំលង​អធ្រាត្រ ។ ចំណែក ​បុរស​ជនជាតិ​ខ្មែរ​អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ -១៩ នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១១:៥៥​នាទី​ព្រឹក ។

ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប៣០២៨ នាក់ អ្នកជាសះស្បើយ១៩១៤ នាក់ អ្នកកំពុងព្យាបាល១០៨៥ នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន ២៤ នាក់ហើយ ក្នុងនោះ ខ្មែរ ២២ នាក់ ជនជាតិចិន ១នាក់ និងកូរ៉េ ១នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ