ខេត្តស្ទឹងត្រែង ៖ បារ៉ាស់ឈើអមដោយប៉ុស្តិ៍ការពារយ៉ាងតឹងរឹងស្ថិតនៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកបូរីអូរស្វាយសែនជ័យ ជាទីតាំងរបស់ក្រុមហ៊ុន សៀ ម៉ុន ត្រូវបានគេអង្កេតឃើញមានរថយន្តធុនធំគ្របបិទជិតដោយតង់រាប់សិបគ្រឿងចេញនៅម៉ោងជាង៧យប់ ហើយគោយន្តកែច្នៃដឹកឈើគ្រឿងអារកាត់ដោយម៉ាស៊ីនង៉ោងចូលនៅពេលថ្ងៃរហូតព្រលប់ រួមជាមួយរថយន្តកែច្នៃធុនធំដឹកសុទ្ធតែឈើហុប បាន សម្រុកចូលជាប្រចាំ ។
ប្រភពព័ត៌មានបានអោយដឹងថា រថយន្តសណ្តោងរ៉ឺម៉ក ឬហៅថាវ៉េអងជាមួយរថយន្តប្រាំផ្លូវយ៉ាងហោចជាង១០គ្រឿង ឬអាចលើសពីនោះបានដឹកឈើអារដោយម៉ាស៊ីនង៉ោងហើយ ដាក់ឈើអាដោយម៉ាស៊ីនរ៉ៃពីលើ ។ប្រភពបន្តថាក្នុងចំណោមរថយន្តទាំងនោះដឹកឈើអាដោយម៉ាស៊ីនរ៉ៃ សុទ្ធ តិចតួចប៉ុណ្ណោះ ហើយ ក្បួនរថយន្តដែលចេញពីក្រុមហ៊ុន សៀ ម៉ុន នោះពុំដែលមានកងកម្លាំងប្រដាប់អាវុធមាន សមត្ថកិច្ចជំនាញណាម្នាក់ឃាត់ត្រួតពិនិត្យឡើយ។
ក្រុមហ៊ុន សៀ ម៉ុន នេះ ជាក្រុមហ៊ុនរបស់ចិន តែត្រូវគេបង្ហើបថាគឺគ្រប់គ្រងដោយលោក ជា ពៅ ហៅ ហួ ។ ប្រភពព័ត៌មានចេញពីក្នុងក្រុមហ៊ុន សៀ ម៉ុន នោះ បានខ្សឹបប្រាប់ថាថ្មីៗនេះខាងក្រុមហ៊ុន បានទិញព្រៃក្នុងតំបន់ការពារដោយ បរិស្ថាននិងយោធាគឺចាប់ពីបែ៉កខាងលើផ្ទះអំណោយយោធា ជាតំណាក់កាលទៅតាមផែនការ ។ ប្រភពដដែលបន្តថាតាមគោលការ ក្រុមហ៊ុន សៀ ម៉ុន ទិញព្រៃនោះម្តង៥គីឡូទៅ ១០គីឡូម៉ែត្រ ទំហំរាប់ពាន់ហិកតា សម្រាប់ អោយប្រជាពលរដ្ឋចូលទៅកាប់រួចដឹកមកលក់ អោយក្រុមហ៊ុនវិញ ។ បើអស់ក្នុងទំហំខាង លើនៅពេលណាគេនិងទិញរំកិលបន្តទៀតទៅ មុខតាមផែនការ រហូតដល់ភូមិខាំភោគ ជាប់ក្រវ៉ាត់ព្រំដែន ព្រំប្រទល់ឡាវ ដែលប្រភពមន្ត្រីនិយាយថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក ជា ពៅ មិនបានបញ្ឈប់ការកាប់ឈើដឹកឈើទេ ។
មិនអាចទាក់ទងលោកជា ពៅ បានទេតាមទូរស័ព្ទ ។ ព័ត៌មានបន្ថែមមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ