ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​សុំ​បារី​ជក់​មិន​ឱ្យ​! ​សិស្ស​៥​នាក់​​លើកគ្នា​ប៉ង​កា.ប់​ប្រ.ហារ​គ្រូ​​ម្នាក់​ដល់សាលា​​

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ធ្វើការ​ឃាត់ខ្លួន​យុវ​សិស្សសាលា​ចំនួន​៥​នាក់ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​ប្រើ​ផ្គាក់ នឹង​ដុំ​ថ្ម​ទៅ​កា.ប់​ប្រ.ហារ​គ្រូបង្រៀនដល់​សាលា…

ខេត្តកោះកុង ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ធ្វើការ​ឃាត់ខ្លួន​យុវ​សិស្សសាលា​ចំនួន​៥​នាក់ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​ប្រើ​ផ្គាក់ នឹង​ដុំ​ថ្ម​ទៅ​កា.ប់​ប្រ.ហារ​គ្រូបង្រៀនដល់​សាលា ។

ក្មេង​ទំនើង និង​សិស្ស​៥​នាក់​​ខាងលើ​នោះ​មាន ១-​ឈ្មោះ ធន់ វុ​ធ​ថា ហៅ ថុ​ន វុ​ត្ថា ហ៊ូ​វ វុ​ត្ថា ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​ក្មេង​ទំនើង រស់នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ជា​អ្នក​កាន់​កាំបិត​ផ្គាក់ ២-​ឈ្មោះ រឹម ថាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង​ក្រុង​ខេមរៈភូមិន្ទ ខេត្ត​កោះ​កុង អ្នក​បើក​ម៉ូតូ ចូលរួម​ធ្វើ​សកម្មភាព ៣-​ឈ្មោះ កូន សើ​គី​រី​ន ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ជា​អ្នក​បើក​ម៉ូតូ​ចូលរួម​ធ្វើ​សកម្មភាព ៤-​ឈ្មោះ រឿ​ន តុលា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជា​ក្មេង​ទំនើង មាន​ទីលំនៅ​ភូមិ​ទួល​គគីរ ឃុំ​ទួល​គ​គឺរ ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ជា​អ្នក​កាន់​កាំបិត​​ប៉័័ង​​តោ ​និង​៥-​ឈ្មោះ ធឿ​ន ប៊ុ​ន​ថាំ ហៅ​អា​ប៉ែ​ត ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ជា​អ្នក​បើក​ម៉ូតូ​ចូលរួម​ធ្វើ​សកម្មភាព ។

សេចក្តី​រាយ​ការណ៍​បន្ត​ថា កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ក្រុម​យុវ​សិស្ស នឹង​ក្មេង​ទំនើង​៥ នាក់​នោះ បាន​យក​ដុំ​ថ្ម កាំបិត​បុ័ង តោ នឹង​ផ្គាក់ ប៉ុនប៉ង​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ឈ្មោះ ណា​វ សា​រិ​ទ្ធ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នៅ​ចំណុច​មាត់សមុទ្រ ។ ប៉ុន្តែ​សកម្មភាព​នោះ​មិន​ទាន់​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ជន​រង​គ្រោះ​នៅឡើយ​ទេ ត្រូវ​បាន​កម្លាំង​ទប់ស្កាត់​ទាន់ បណ្តាល​ឲ្យ​ក្មេង​ទំនើង នឹង​សិស្ស នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែមេសា ទើប​សមត្ត​កិច្ច​នគរបាល​ក្រុង​ខេ​ម​រិ​ន្ទ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង នឹង​សិស្ស​៥ នាក់ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ពួក​គេ​បាន​សារភាព​ចំពោះ មុខ​សមត្ត​កិច្ច​ថា មូលហេតុ​ដោយសារ​ពួក​គេ​ទាំង​៥នាក់ បាន​ទៅ​សុំ​បារី​ពី​គ្រូបង្រៀន​ជក់ តែ​ជន​រង​គ្រោះ​ឆ្លើយ​ថា (​គ្មាន​) ទើប​បណ្តា​ល​ឲ្យ​ពួក​គេ​ខឹង នឹង​កើតជា​គំនុំ​លើកគ្នា​ប៉ុនប៉ង​កាប់​ប្រហារ​គ្រូបង្រៀន​ភាសា​អង់គ្លេស​នោះ ។ ក្មេង​ទំនើង នឹង​សិស្ស​៥នាក់​រួម​ទាំង​វត្ថុ​តាង​កាំបិត​បុ័ងតោ នឹង​ផ្គាក់ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ