គម្ពីរធម្មសង្គហៈបានបរិយាយថា អ្នកប្រាជ្ញគឺអ្នកចេះដឹងច្រើនដែលតាមធម្មតាលោករស់នៅក្នុងទីណា ឬស្ថិតក្នុងប្រទេសណា រមែងញុំាងទេវតា និងមនុស្សទាំងឡាយក្នុងតំបន់នោះឱ្យបានសុខចម្រើន ស្ថិតនៅក្នុងសីល បំពេញទាន ប្រព្រឹត្តធ្វើនូវអំពើបរិសុទ្ធជានិរន្តរ៍ ។
ដូចពុទ្ធភាសិតសម្តែងថា មាតា បុត្តរ ឧរស ទេវតានុកម្បិបាសោ សភា ភទ្រានិ បស្សតីតិ ព្រះពុទ្ធត្រាស់ថា: « មនុស្សជាអ្នកប្រាជ្ញសម្រេចការនៅក្នុងទីណា ប្រទេសណា រមែងញុំាងបុគ្គលអ្នករស់នៅក្នុងទីនោះ ប្រទេសនោះឱ្យស្ថិតនៅក្នុងសីសប្រព្រឹត្តធម៍ដ៏ប្រសើរហើយបានឧទ្ទិសទក្ខិណាទានចំពោះពួកទេវតាដែលនៅអាស្រ័យក្នុងទីនោះ ប្រទេសនោះ ឯទេវតាទាំងដែលអ្នកប្រាជ្ញបូជាហើយ រមែងបូជាគេវិញ ដែលរាប់អានហើយរមែងរាប់អានគេវិញ តែងអនុគ្រោះអ្នកប្រាជ្ញទាំងនោះព្រោះទក្ខិណានុប្បទាននោះឯង ដូចមាតាអនុគ្រោះបុត្រដែលកើតអំពីផ្ទៃ ចំណែកអ្នកប្រាជ្ញដែលទេវតាអនុគ្រោះហើយតែងឃើញនូវសេចក្តីចម្រើនសព្វៗកាល » ។
ការរក្សាសីល សាងបុណ្យ បំពេញទាន ប្រព្រឹត្តអំពើសុចរិតជាកិច្ចចាំបាច់សម្រាប់យើងដែលជាពុទ្ធមាមកជននេះឯងគួរធ្វើគួរបដិបត្តិឱ្យបានញឹកៗញយៗ ៕ សាន សារិន
ចែករំលែកព័តមាននេះ