ខេត្តបន្ទាយមានជ័យ ៖ ស្របពេលពលរដ្ឋទីទ័លក្រកំពុងជួបការខ្វះខាត និងដង្ហោយរកជំនួយក្នុងសម័យកូវីដ នាយប៉ុស្តិ៍អូរជ្រៅនៃនគរបាលការពារព្រំដែនគោកលេខ៨៩១ និងភរិយាយបានជួយឧបត្ថម្ភនៅអំណោយ និងថវិកាចែកជូនគ្រួសាក្រីក្រចំនួន៦ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត តាមរយៈភ្នាក់ងាកោះសន្តិភាពកាលពីព្រឹកថ្ងៃទី៣១ មីនា ២០២១ ។
ពលរដ្ឋទាំង៦គ្រួសារខាងលើ សុទ្ធតែជាអ្នកទីទាល់ក្រ រស់អាស្រ័យលើការរើសអេតចាយលក់ខ្លះ ថែមទាំងគ្មានលំនៅឋានរស់នៅត្រឹមត្រូវ ហើយគ្មានទាំងប័ណ្ណក្រីក្រថែមទៀត ។ ពួកគាត់៤គ្រួសារ ទទួលបានអំណោយម្នាក់ៗ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងថវិកា៥ម៉ឺនរៀល ។ ដោយឡែក ២គ្រួសារទៀតម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកា៣ម៉ឺនរៀល។
អំណោយនិងថវិកាទាំងអស់ខាងលើ ជារបស់លោកអនុសេនីយ៍ឯក យីវ វីរ៉ា នាយប៉ុស្តិអូរជ្រៅនៃនគរបាលការពារព្រំដែនគោកលេខ៨៩១និងភរិយា។ ពលរដ្ឋដែលទទួលបានអំណោយទាំង៦គ្រួសារខាងលើ បានសម្តែងនៅក្តីត្រេកអរយ៉ាងខ្លាំង និងបានជូនពរដល់ម្ចាស់អំណោយ ក៏ដូចជាគ្រួសាកោះសន្តិភាពទាំងមូលឲ្យមានសុខភាពល្អនិងជោគជ័យរាល់ភារកិច្ច។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ដោយសារតែស្ថានភាពរីករាលដាលនៃមេរោគកូវីដឆ្លងក្នុងសហគមន៍កាន់តែខ្លាំង បានធ្វើឲ្យជីវភាពពលរដ្ឋក្រីក្រកាន់តែជួបកាលំបាកព្រោះមិនហ៊ានចេញពីផ្ទះរកស៊ី។ ជាមួយគ្នានេះ សម្រាប់អ្នកទីទ័លក្រខ្លាំង ដូចជាពលរដ្ឋខាងលើ តែងតែទាក់ទងតាមទូរស័ព្ទរកភ្នាក់ងាកោះសន្តិភាពឲ្យជួយផ្សព្វផ្សាយពីជីវភាពរបស់ពួកគាត់ ដើម្បីអំពាវនាវរកអំណោយសង្គ្រោះទៀតផង៕ ដោយ៖ មុត សារុន
ចែករំលែកព័តមាននេះ