អាមេរិក៖ ហ្វេសប៊ុក និង ធ្វីតធ័រ ធ្វើការបានតិចតួចក្នុងការបញ្ឈប់ការផ្សាយព័ត៌មានមិនពិតរឿងវ៉ាក់សាំងកូវីដ
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ បានឱ្យដឹងថា មេធាវីមកពីរដ្ឋទាំង ១២ ក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃ ពុធ បានចោទប្រកាន់ ក្រុមហ៊ុន Facebook Inc និង Twitter Inc ថាបានធ្វើសកម្មភាពតិចតួចណាស់ នៅលើបណ្តាញសង្គមរបស់ពួកគេ ក្នុងការបញ្ឈប់អ្នកប្រើប្រាស់មួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប្រើប្រាស់បានផ្សព្វផ្សាយថាការចាក់វ៉ាក់សុំាង គឺមិនមានសុវត្ថិភាពសម្រាប់អ្នកចាក់នោះទេ ។
មេធាវីប្រជាធិបតេយ្យទាំងនោះ បានផ្ញើលិខិតទៅ នាយកប្រតិបត្តិហ្វេសប៊ុក គឺលោក Mark Zuckerberg និងលោក Jack Dorsey នាយកប្រតិបត្តិ Twitter ដូចនេះថា ៖ «ក្រុមអ្នកប្រឆាំង (anti-vaxxers) បានផ្សព្វផ្សាយព័ត៌មានថា ខាងផ្នែកវេជ្ជសាស្ត្រនៅខ្វះជំនាញនៅឡើយ ហើយជារឿយៗអ្នកប្រឆាំងទាំងនេះបានជម្រុញ ដើម្បីចំណេញផ្នែកហិរញ្ញវត្ថុពីការប្រើវេទិការរបស់ពួកគេ ដែលមើលទៅពួកគេហាក់បីដូចជាព្យាយាមរួមគ្នាកាត់បន្ថយគ្រោះថ្នាក់កូវីដ១៩អ៉ីចឹង និងបាននិយាយបំផ្លើសពីហានិភ័យ នៃការទទួលថ្នាំបង្ការនេះទៀតផង» ។
មេធាវីប្រជាធិបតេយ្យទាំងនោះក៏បានអំពាវនាវឱ្យក្រុមហ៊ុនទាំងពីរ ពង្រឹងគោលការណ៍ណែនាំសហគមន៍ផ្ទាល់របស់ពួកគេ ដោយដកហូតនូវព័ត៌មានមិនពិតឬមិនត្រឹមត្រូវ អំពីការវ៉ាក់សុំាង។
លិខិតនោះបានបន្តថា ក្រុមអ្នកប្រឆាំង vaxxers បានគ្រប់គ្រងវេទិការសាធារណៈស្តីអំពីវ៉ាក់សាំង ចំនួន ៦៥ ភាគរយ នៅលើ ហ្វេសប៊ុក Instagram និង Twitter ដែលមានអ្នកតាមដាន (followers) ជាង ៥៩ លាននាក់នៅលើមាតិិការទាំងនោះ និងមាននៅក្នុង គេហទំព័រ YouTube របស់ Google ផងដែរ។
ព័ត៌មានមិនពិតទាំងនោះ បានកំពុងលាបពណ៌ក្នុងសហគមន៍ ជាពិសេសពួកគេបានផ្តោតសំខាន់ទៅលើជនជាត់ស្បែកខ្មៅ ដែលវាកំពុងធ្វើឱ្យអត្រានៃអ្នកចាក់វ៉ាក់សុំាងមានការថយចុះ។
នៅក្នុងលិខិតបានបន្តថា ៖ «នៅពេលដែលអ្នកមិនអើពើរ ហើយបានឱ្យក្រុមអ្នកប្រឆាំងប្រើវេទិការលើបណ្តាញសង្គមរបស់អ្នកយ៉ាងងាយស្រួលបែបនេះ គឺមានន័យថាអ្នកគ្មានសមត្ថភាពដើម្បីបង្ការឬទប់ស្កាត់នូវព័ត៌មានមិនពិតទាំងនោះអំពីវ៉ាក់សាំង ដែលវាបានបង្កឱ្យមានការគំរាមកំហែង ដោយផ្ទាល់ដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាជនអាមេរិករាប់លាននាក់ នៅក្នុងរដ្ឋរបស់ពួកយើង និងបានគំរាមកំហែងនូវផ្លូវរបស់យើង ដែលសង្ឃឹមថានឹងមានការជាសះស្បើយឡើងវិញពីជំងឺនេះ។
អ្នកនាំពាក្យក្រុមហ៊ុន ហ្វេសប៊ុក លោក Dani Lever បាននិយាយថា ក្រុមហ៊ុនបានដកហូតបំណែករាប់លាន រាប់ពាន់អំពីការផ្សាយព័ត៌មានមិនពិត និងការចែកចាយព័ត៌មានមិនត្រឹមត្រូវពីវ៉ាក់សុំាងនោះ ហើយក្រុមហ៊ុនបានព្យាយាមប្រយុទ្ធប្រឆាំងនឹងភាពស្ទាក់ស្ទើរនៃការវ៉ាក់សុំាងរបស់មនុស្ស ដោយក្រុមហ៊ុនបានណែនាំអ្នកប្រើប្រាស់ទាំងអស់ នូវព័ត៌មានដែលអាចទុកចិត្តបាន ពីអាជ្ញាធរសុខាភិបាល។
Twitter ឯនោះវិញ ក៏បានបកស្រាយ ថាខ្លួនបានលុបចោលជាង ២២.៤០០ គណនេយ្យ ដែលទាក់ទងទៅនឹងគោលនយោបាយរបស់ខ្លួន ចំពោះការផ្សព្វផ្សាយអំពីដំណឹងដែលទាក់ទងកូវីដ១៩ ហើយផ្តល់អាទិភាពដល់ការដកមាតិការ ដែលអាចបង្កអន្តរាយដល់ពិភពលោកផងដែរ។
សូមជម្រាបជូនផងដែរថា លិខិតកាលពីថ្ងៃ ពុធ ត្រូវបានចុះហត្ថលេខា ដោយមេធាវីទូទៅនៃរដ្ឋទាំង១២នោះ ដែលមានដូច Connecticut, Delaware, Iowa, Massachusetts, Michigan, Minnesota, ញូវយ៉ក, North Carolina, Oregon, Pennsylvania, Rhode Island និងរដ្ឋ Virginia ។
យ៉ាងណាមិញ លោក Zuckerman លោក Dorsey និងលោក Sundar Pichai នាយកប្រតិបត្តិនៃក្រុមហ៊ុន Google Alphabet Inc ដែលជាឪពុកម្តាយរបស់ Google គ្រោងនឹងផ្តល់សក្ខីកម្ម នៅថ្ងៃព្រហស្បតិ៍នេះ នៅចំពោះមុខអនុគណៈកម្មការ ចំនួនពីរ នៃសភាអំពីការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ ១៩ ជាជំងឺកំពុងរាតត្បាត និងឆ្លងរាលដាលទូទាំងពិភពលោក និងបានធ្វើឱ្យមនុស្សជាង ១២៤ លាននាក់ លើពិភពលោក ឈឺ និង ស្លាប់មនុស្សជាង ២,៧ លាននាក់ផងដែរ៕
ចែករំលែកព័តមាននេះ