ប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់បាតថៃ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០២១នេះឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០២១នេះឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០២១នេះឱ្យដឹងថា ១បាតថៃ ទិញចូលត្រឹមតែ ១៣០ រៀលប៉ុណ្ណោះ និងលក់ចេញ ១៣២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ១៣១ រៀលឯណោះ និងលក់ចេញ ១៣២ រៀល ។
ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំ ខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល, ១អឺរ៉ូ ទិញចូល ៤៧៧៩ រៀល លក់ចេញ ៤៨២៧ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៧៣ រៀល ហើយលក់ចេញ ៣១០៤ រៀល ។
ទន្ទឹមនេះហាងឆេងប្រាក់រៀលធៀបនឹងប្រាក់យន់ចិនថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦២០ រៀល លក់ចេញ ៦២៦ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៧១៦ រៀល លក់ចេញ ៣៧៥៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦០ រៀល ។ ដោយឡែក ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៤ រៀល លក់ចេញ ៣០៣៤ រៀល ខណៈ ១០០០ដុងវៀត ណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕
ចែករំលែកព័តមាននេះ