Google កំពុងធ្ងន់.ក ក្រោយអ្នកប្រើប្រាស់មុខងារ Incognito ប្តឹងថាក្រុមហ៊ុននេះបានលួចតាមដាន!
បច្ចេកវិទ្យា ៖ កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ…
បច្ចេកវិទ្យា ៖ កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ…
បច្ចេកវិទ្យា ៖ កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ California បានបដិសេធការស្នើសុំរបស់ក្រុមហ៊ុន Google ឱ្យច្រានចោលពាក្យបណ្ដឹង ហើយលោកស្រីបានសម្រេចឱ្យក្រុមមេធាវីតំណាងឱ្យអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិកអាចបន្តប្ដឹងក្រុមហ៊ុន Google ទាក់ទងទៅនឹងការតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេកំពុងប្រើកម្មវិធី Chrome ជាមួយនឹងមុខងារ Incognito ក៏ដោយ។
ទាក់ទងនឹងពាក្យបណ្ដឹងនេះ ក្រុមអ្នកប្រើប្រាស់បានចោទប្រកាន់ក្រុមហ៊ុន Google ថា បានបន្តតាមដាន និងប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើមុខងារ Incognito ដោយពុំមានការអនុញ្ញាត។ ពួកគេបានអះអាងថា នៅពេលដែលពួកគេប្រើមុខងារនេះ គេគិតថាទិន្នន័យទាំងអស់គឺមិនត្រូវបានតាមដានពីក្រុមហ៊ុន Google នោះទេប៉ុន្តែក្រុមហ៊ុន នៅតែតាមដាន និងទាញយកទិន្នន័យគ្រប់យ៉ាង ពីអ្នកប្រើប្រាស់ដដែល។
គួររំឭកផងដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយ ទាក់ទងនឹងការប្រើមុខងារ Incognito Tab ឬ Private Tab ប្រសិនបើលោកអ្នកមិនចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយដែលលោកអ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទ។
ទន្ទឹមនឹងគ្នានោះ នាយកដ្ឋានក៏បានឱ្យលោកអ្នកមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារ Incognito Tab ព្រោះវាគ្រាន់តែមិនបានរក្សាទុកទិន្នន័យ នៅក្នុងទូរសព្ទតែប៉ុណ្ណោះ ហើយនេះមិនមានន័យថា គ្មាននរណាម្នាក់ អាចដឹងពីការចូលទៅប្រើប្រាស់វេបសាយរបស់លោកអ្នកនោះទេ ព្រោះអ្នកគ្រប់គ្រងប្រព័ន្ធ network និងក្រុមហ៊ុនផ្ដល់សេវាកម្មអ។ អ៊ីនធឺណិតអាចដឹងពីការចូលទៅក្នុងវេបសាយទាំងអស់នោះបាន៕ ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
ចែករំលែកព័តមាននេះ