ប្រទេសមីយ៉ាន់ម៉ា ៖ បាតុកម្មនានាប្រឆាំងរដ្ឋប្រហារដែលប្រព្រឹត្តទៅកាលពីថៃ្ងទី៧ មីនានៅ
មីយ៉ាន់ម៉ាជាថ្មីម្ដងទៀតរងការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខ ។ ពួកបាតុករបានប្រមូលផ្ដុំគ្នាបន្តទៀតនាពេលល្ងាច ។ ជាការគាំទ្រចំពោះចលនាស្និទ្ធប្រជាធិបតេយ្យ សហជីពសំខាន់ៗរបស់មីយ៉ាន់ម៉ាបានអំពាវនាវឲ្យរាំងខ្ទប់សេដ្ឋកិច្ចជាតិនាថ្ងៃទី៨មីនា។ នាថ្ងៃនោះបណ្ដាហាងទំនិញ រោងចក្រនិងធនាគារនៅទីក្រុងរ៉ង់ហ្គូនត្រូវបិទទ្វារ។
កងកម្លាំងសន្តិសុខនាថ្ងៃទី៧មីនា បានដាក់ពង្រាយពេលរាត្រីកាលមកដល់នៅតាមសង្កាត់ជាច្រើននៃទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីមនុស្សច្រើនពាន់នាក់ លើកគ្នាធ្វើបាតុកម្មប្រឆាំងរបបយោធានាពេលថ្ងៃ ។ ប៉ូលិសបានបង្ក្រាបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកហើយបាតុករច្រើននាក់រងរបួស ។
កាលពីថ្ងៃទី៦ មីនា ប្រតិបត្តិការនានារបស់ប៉ូលិសនាពេលយប់បានធ្វើរួចហើយដោយសំដៅ
លើបណ្ដាអ្នកទទួលខុសត្រូវរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND របស់លោកស្រីអ៊ូងសាន់ ស៊ូជី ដែលត្រូវផ្ដួលរំលំកាលពីថ្ងៃទី១ កុម្ភៈ ដោយពួកយោធា ។ តំណាងមូលដ្ឋានម្នាក់របស់គណបក្សនោះអាយុ៥៨ឆ្នាំបានត្រូវសម្លាប់ ។ រូបគេរងការវាយដំហើយនាំចេញក្រៅផ្ទះដោយរូបគេប្រហែលត្រូវស្លាប់ពេលនាំមកសួរចម្លើយ ។
បណ្ដាសារព័ត៌មានរដ្ឋបានព្រមានកាលពីថ្ងៃទី៧ មីនាថា បណ្ដាសមាជិកសភាដែលមិនទទួល
ស្គាល់ភាពត្រឹមត្រូវនៃការធ្វើរដ្ឋប្រហារ ហើយចូលរួមបង្កើតគណៈកម្មាធិការមួយតំណាងរដ្ឋាភិបាលស៊ីវិលនឹងត្រូវមានទោសពីបទក្បត់ជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតអាចមានទោសប្រហារជីវិតឬជាប់គុក២២ឆ្នាំ ។
មុននេះនាពេលថ្ងៃកងទ័ពនិងប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូតែក៏មាន
គ្រាប់ពិតដើម្បីបំបែកពួកបាតុករ ។ បាតុករមួយចំនួនរងរបួសពិសេសនៅក្រុងរ៉ង់ហ្គូនដែល
នៅទីនោះបុរសម្នាក់អាយុ២០ឆ្នាំត្រូវដាច់ស្លឹកត្រចៀកម្ខាង ។
នេះបើតាមរូបភាពផ្សាយតាមបណ្ដាញសង្គម ។ នៅទីក្រុងដទៃៗទៀតរបស់ប្រទេសបាតុកម្មក៏រងការបង្ក្រាបដូចជានៅក្រុងម៉ាន់ដាឡៃ អ្នកជួយសង្គ្រោះ២នាក់រងគ្រាប់ហើយនារីម្នាក់ក៏រងរបួសដែរ ។
នៅក្រុងប៊ីហ្គានក្មេងជំទង់ម្នាក់ត្រូវគ្រាប់កៅស៊ូត្រង់ថ្គាម ហើយនារីម្នាក់ត្រូវគ្រាប់កៅស៊ូត្រង់ជើង ។ ក៏ទោះបីមានការគំរាមកំហែងនានា ក៏មនុស្សច្រើនពាន់នាក់នៅតែធ្វើបាតុកម្មនាថ្ងៃទី៧ មីនានៅមីយ៉ាន់ម៉ា ហើយព្រះសង្ឃច្រើនអង្គក៏ចូលរួមធ្វើបាតុកម្មដោយអង្កុយនៅក្រុងម៉ាន់ដាឡៃ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ