រដ្ឋបាលខេត្តស្វាយរៀងយកមន្ទីរពេទ្យបង្អែកស្វាយជ្រំធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាស សូមជូនដំណឹងដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាស សូមជូនដំណឹងដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាស សូមជូនដំណឹងដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជ្រាបថា មន្ទីរពេទ្យបង្អែកស្វាយជ្រំត្រូវបានរៀបចំទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ (Covid19) ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខាភិបាលទូទៅ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលនៅតាមទីតាំងមណ្ឌលសុខភាពដែលនៅជិតផ្ទះ ឬអញ្ជើញមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕
ចែករំលែកព័តមាននេះ