ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​អសកម្ម​! ក្រុមហ៊ុន Microsoft ​ស​ង្ងំ​ខ្លួន​បង្កើត​កម្មវិធី Teams ដែល​ជា​មុខងារ​ថ្មី

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន Microsoft បាន​បន្ថែម​មុខងារ​មួយ​ចំនួន​ទៀត ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​របស់​ខ្លួន ​។ កម្មវិធី Teams…

បច្ចេកវិទ្យា ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន Microsoft បាន​បន្ថែម​មុខងារ​មួយ​ចំនួន​ទៀត ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​របស់​ខ្លួន ​។ កម្មវិធី Teams គឺជា​កម្មវិធី​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់ ធ្វើការ​ប្រជុំ​ តាម​រយៈ​វី​ដេ​អូពី​ចម្ងាយ​ដែល​គេ​ហៅ​ថា Video Conferencing ប៉ុន្តែ​កម្មវិធី​នេះ​មិនសូវ​ជា​មាន​ប្រជាប្រិយភាព បើ​យើង​ប្រៀបធៀប​ទៅ​កម្មវិធី Zoom ឬ​កម្មវិធី Meet របស់​ក្រុមហ៊ុន Google​។

មុខងារ​ថ្មី​ទាំងនោះ​មាន​ដូច​ជា Teams Connect ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ចែករំលែក​ឯកសារ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ​ដើម្បី​ធ្វើ​កិច្ចការ​ណាមួយ ​។ ប្រសិនបើ​លោក​អ្នក​ចង់ឱ្យ​មាន​អ្នកចូលរួម​ការ​បង្ហាញ​ឱ្យ​បាន​ច្រើន​នោះ លោក​អ្នក​អាច​ប្រើ​មុខងារ View-only ដែល​មុខងារ​នេះ​ អាច​ឱ្យ​មាន​អ្នកចូលរួម​រហូត​ដល់​ទៅ​មួយ​ម៉ឺន​នាក់ ​។ ប៉ុន្តែ​មុខងារ​ដែល​លេចធ្លោ​ជាងគេ​នោះ ​គឺ​មុខងារ PowerPoint Live ដែល​អាច​ឱ្យ​អ្នក​បង្ហាញ​ និង​អ្នកចូលរួម​អាច​គ្រប់គ្រង​ទៅ​លើ Slide ដែល​ពួក​គេ​ចង់​បង្ហាញ​ឬ​មើល ​។ នេះ​មាន​ន័យ​ថា ​អ្នកចូលរួម​អាច​ចុច​មើល Slide មុន​ៗ​បាន​ប្រសិនបើ​ពួក​គេ​កត់ត្រា​ពុំ​ទាន់ ឬ​មើលទៅ​មុខ​ទៀត​ប្រសិនបើ​ពួក​គេ​ចង់​មើល​ព័ត៌មាន​មុន​អ្នក​បង្ហាញ​នោះ​។


ក្រៅពី​មុខងារ​ទាំងនោះ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​នូវ​ឧបករណ៍ Intelligent Speakers ដែល​អាច​សរសេរ​របាយការណ៍ និង​ធ្វើការ​កំណត់​សំឡេង​អ្នកចូលរួមនៅ​ក្នុង​កិច្ចប្រជុំ​បាន​រហូត​ដល់​ទៅ១០​នាក់ ដើម្បី​ប្រើ​ក្នុង​ការ​បញ្ចូល​ឈ្មោះ​អ្នកចូលរួម​ទៅ​ក្នុង​របាយការណ៍​ ។ បន្ថែម​ពី​នេះ ក្រុមហ៊ុន Microsoft បាន​បញ្ជាក់​ថា Intelligent Speakers នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​សាកល្បង ជា​លក្ខណៈ​ឯកជន​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់ អំពី​តម្លៃ​របស់​វា​នៅឡើយ​ទេ​៕ ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង